​ក្រុមស្ទាវ​បើករថយន្ត​ដូច​ហោះ​ក្រ​ទ្បា​ប់​ច្រើន​ត្រ​ទ្ប​ប់​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ស្លាប់​ម្នាក់​របួសធ្ងន់​បួន​នាក់​

0

បន្ទាយមានជ័យ​៖​ក្រុមស្ទាវ​មួយក្រុម​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​និង​បីនាក់​រងរបួស​ធ្ងន់ បួន​នាក​កាលពី​ម៉ោង ០៤ និង ៣៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​នេះ​ស្ថិត​ជាតិ​លេខ​៥ នៅត្រង់ចំណុច​ខាងលិច​ផ្លូវ​ចូល​វត្ត​គោក​ស្បែងIMG_6701 ប្រហែល​១០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​
តាម​ការ​អោយដឹងពី លោក បោ​ន បឿន អធិការរង​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង​បណ្តាលមកពី រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ស៊ី​លីកា ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ជុន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែលមាន​អ្នករួមដំណើរ​ជាមួយ​៤​នាក់ សុទ្ធតែជា​ប្រុស បាន​បើកបរ​ក្នុង​ល្បឿន​លឿន ពី​លិចទៅ​កើត​លុះដល់​នុ​ច​កើតហេតុ​រថយន្ត​ក៏​រេច​ង្កូ​ច​បោក​ខ្ទប់​បង្គោលគីឡូម៉ែត្រ​ខាងត្បូង​ផ្លូវ​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់ ទៅបុក​និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អៅ​យ​ស្លាប់ អ្នករួមដំណើរ​ក្នុង​រថយន្ត​ម្នាក់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ។
​តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលីស គ្រោះថ្នាក់​ខាងលើ​កើតឡើង​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​គោរព​ច្បាប់​ចរាចរ បើក​លឿន​ក្នុង​ទីប្រជុំជន ។​
ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​៕IMG_6712 IMG_6713 IMG_6714 IMG_6700 IMG_6699