នគរបាលខេត្តព្រះសីហនុផ្តល់អត្តសញ្ញាណបណ័្ណគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ៨០.០២៨នាក់ ស្មើនឹង ៦០%

0

 

ខេត្តព្រះសីហនុ លោកវរសេនីយទោ​ សៅ​ ស៊ាន ​នាយការិយាល័យ​នគរបាល​ស្ថិតិ និងអត្តសញ្ញាណបណ្ណ័ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា រាជ​រដ្ឋា​ភបាលកម្ពុជាបានចាប់ផ្តើម ធ្វើអត្ត​សញ្ញាណប័ណ្ណគំរូថ្មី​ចាប់​ពី​ ខែមេសា ឆ្នាំ​២០១២​​ ដែល​រហូត​មក​ដល់​ ខែសីហា ឆ្នាំ​២០១៥នេះ ការិ​យា​ល័យ​អត្តសញ្ញាណប័ណ្ណ បានបំពេញបែបបទធ្វើអត្តសញ្ញាណបណ័្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ​ក្នុងខេត្តព្រះសីហនុបានចំនួន ៨០.០២៨នាក់​ ប្រុស ៣៩.៤៩៤នាក់ ស្មើនឹង ៦០% និងប្រជា​ពល​រដ្ឋមិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៧១.៧៥០នាក់ ប្រុស ៣៥.៥៩៥នាក់ ក្នុង​ចំណោមប្រជា​ពលរដ្ឋ​សរុបដែល​មានអាយុចាប់ពី ១៥ឆ្នាំឡើង នៅទូទាំងខេត្តព្រះសីហនុចំនួន​ ១៥១.៧៧៨នាក់ ប្រុស ៧៥.០៨៩នាក់ ។13-08-2015 (1)
លោកវរសេនីយ៌ទោ សៅ ស៊ាន បានបន្តថា ក្នុងនោះក្រុងព្រះសីហនុមានប្រជាពលរដ្ឋ​មាន​គ្រប់អាយុ ១៥ឆ្នាំឡើង ត្រូវផ្តល់អត្តសញ្ញាណ​ប័ណ្ណចំនួន ៥០.៩៥៩នាក់ ប្រុស ២៥.៤០៨នាក់ បាន​ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីរួច និងមកប្តូរអត្តសញ្ញាណប័ណ្ណគូរូថ្មីបាន​ចំនួន​២៦.០៦៩នាក់ ប្រុស ១២.៩៤៦នាក់ និងមិនទាន់ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ​២៤.៨៩០នាក់ ប្រុស ១២.៤៦២នាក់ ។ ស្រុកព្រៃនប់ប្រជាពលរដ្ឋមានអាយុ ១៥ឆ្នាំឡើងមានចំនួន ៧៧.៤៦២នាក់ ប្រុស ៣៧.៨៨៦នាក់ អ្នកបានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីបានចំនួន 13-08-2015 (4)៣៧.៧១១នាក់ ប្រុស ១៨.២៩៥នាក់ និង​មិន​ទាន់​ផ្តល់អត្តសញ្ញាណបណ័្ណគំរូថ្មីចំនួន ៣៩.៧៥១នាក់ ប្រុស ១៩.៥៩១នាក់ ។ ស្រុក​ស្ទឹង​ហាវ ប្រជា​ពលរដ្ឋអាយុ ១៥ឆ្នាំឡើងមានចំនួន ១២.៩៤៤នាក់ ប្រុស ៦.៥០៦នាក់ បានផ្តល់អត្តសញ្ញាណបណ័្ណ​គំរូ​ថ្មីចំនួន ៨.៨៧៧នាក់ ប្រុស ៤.៥១៨នាក់ អ្នកមិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ៤.០៦៧នាក់ ប្រុស ១.៦៨៨នាក់ ។ ស្រុកកំពង់សិលា ប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើង មានចំនួន ១០.៤១៣នាក់ ប្រុស ៥.២៨៩នាក់ អ្នកផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៧.៣៧១នាក់ ប្រុស ៣.៧៣៥នាក់ និងអ្នកមិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៣.០៤២នាក់ ​ប្រុស ១.៥៥៤នាក់ ។IMG-20150813-WA0011
លោកប្រធានការិយាល័យបានបន្តថា យើងបានរៀបចំគណះកម្មការសហការជាមួយឃុំ សង្កាត់ទាំង២៧ក្នុងខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុចាប់ពី​១៥ឆ្នាំឡើង និងប្រជាពលរដ្ឋមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងអ្នកមានអត្ត​សញ្ញាណ​​ប័ណ្ណ​គំរូចាស់ មកផ្តូរយកអត្តសញ្ញាណបណ័្ណគំរូថ្មីនៅតាមឃុំ សង្កាត់ ដែលនៅជិតផ្ទះ ។ យើងបានបង្កើត​ក្រុមការងារ ០៦ក្រុម ដើម្បីចុះទៅធ្វើអត្ត​ស​ញ្ញាណប័ណ្ណគំរូថ្មីជូន​ប្រជាពលរដ្ឋនៅតាមក្រុង ស្រុក​និមួយៗដោយក្នុងមួយក្រុង ឬមួយស្រុក​មាន​ពី​រក្រុមចុះទៅធ្វើនៅតាមឃុំ សង្កាត់ ដើម្បីជួយ​សម្រួល​ការចំណាយពេលវេលាធ្វើដំណើរឆ្ងាយ ក៌ប៉ុន្តែសង្កាត់កោះរុងនៅឆ្ងាយពីទីប្រជុំជនក្រុងព្រះសីហនុ​ប្រមាណជា ៤០គីឡូម៉ែត្រ គឺយើងសហការជាមួយអាជ្ញាធរ​សង្កាត់ និងប៉ូលីលប៉ុស្តិរដ្ឋបាល ដើម្បី​ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនពួក​គាត់​ដល់​ទីកន្លែង ចៀសវាងចំណាយពេលជិះទូកមកកាន់ដី​គោក​ធ្វើអត្ត​សញ្ញាណបណ័្ណ ឬប្តូរយកអត្តសញ្ញាណប័ណ្ណគំរូថ្មី ។13-08-2015 (3)
លោកបានបន្តថា មន្ត្រីជំនាញបាន និងកំពុងមមាញឹកក្នុង​ការបំពេញបែប​បទផ្តល់​អត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋ ដែលមាន​អត្ត​សញ្ញាណ​​ប័ណ្ណចាស់ហួសសុពលភាពប្រើប្រាស់ និងប្រជាពលរដ្ឋដែលមិនទាន់មកធ្វើអត្ត​សញ្ញាណ​ប័ណ្ណគំរូថ្មី អាចមកប្តូរធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ព្រោះអត្ត​សញ្ញាណ​ប័ណ្ណគំរូថ្មី មានអត្ថ​ប្រយោជន៍​សំខាន់ណាស់ សម្រាប់ការប្រើប្រាស់តាមតម្រូវការរដ្ឋបាលផ្សេងៗ និងគ្រប់គ្រង​ទិន្នន័យ​ប្រវត្តិរូបទីកន្លែងស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាពផ្ទាល់ខ្លួន​របស់ មនុស្សម្នាក់ៗ ការ​ធ្វើ​អត្តសញ្ញាណបណ្ណ័គំរូថ្មី តាមប្រព័ន្ឋបច្ចេកវិទ្យាទំនើបតាមស្តង់ដារអន្តរជាតិ ។ វាមានសភាព​ជាប់​ស្វិត មិនបាក់ រហែក ឬឆេះភ្លើង និងមាន​សុពលភាព​រហូត ១០ឆ្នាំ ។ ការធ្វើអត្តសញ្ញាណបណ័្ណគំរូថ្មី គឺត្រូវបញ្ចាប់នៅត្រឹមត្រីមាសទី១ ដើមឆ្នាំ២០១៦ខាងមុខនេះ ៕