ក្មេងប្រុសម្នាក់មិនប្រយ័ត្នត្រូវម៉ាស៊ីនច្រូតស្រូវកិនស្លាប់

0

ខេត្តតាកែវៈ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១១និង ០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ខណៈពេលដែលក្មេងប្រុសខាងលើ បានដេញចាប់សត្វកណ្តុរពីក្រោយម៉ាស៊ីនច្រូតស្រូវ ហើយក៏ត្រូវម៉ាស៊ីនច្រូតថយក្រោយបណ្តាលឲ្យកិនស្លាប់ នៅចំណុចវាលស្រែមួយស្ថិតក្នុងភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។11218172_1611031902503293_3707234598746891740_n
លោកវរសេនីយ៍ទោ ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ គូ សុខជា ភេទប្រុស អាយុ ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ រស់នៅក្នុងបន្ទុកឪពុកម្តាយជាកសិករ ។ ចំណែកម៉ាស៊ីនច្រូតស្រូវម៉ាកគូបូតា ៧០ ពណ៌ក្រហម លាយស ក្រោយពេលកើតហេតុអ្នកបើកបរម៉ាស៊ីនបានរត់គេចខ្លួនបាត់ ។11825885_1611031942503289_6182294410769743170_n ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានឃើញក្មេងៗមួយក្រុមបាននាំដេញចាប់-វៃសត្វកណ្តុរពីក្រោយម៉ាស៊ីនច្រូតស្រូវ ខណៈពេលដែលកំពុងតែដេញចាប់សត្វកណ្តុរ ស្រាប់តែម៉ាស៊ីនច្រូតបើកថយក្រោយមិនបានមើលទើបបង្កជារឿងហេតុ កិនក្មេងប្រុសរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តងទៅ ។ លោកអធិការស្រុកព្រៃកប្បាសបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់តាំង កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការវាស់វែង និងធ្វើកំណត់ហេតុកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពក្មេងរងគ្រោះបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕