​បុគ្គ​លឹក​អគ្គីសនី​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ដោយសារតែ​ទៅ​កត់​កុង​ទ័​រ​ភ្លើង​នៅក្នុង​ទឹក​

0


​ខេត្តបន្ទាយមានជ័យ​ ​បុគ្គ​លឹក​អគ្គីសនី​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ដោយសារតែ​ចុះទៅ​កត់​កុង​ទ័​រ​ភ្លើង​នៅក្នុង​ទឹក​។​ហេតុការណ៍​បុគ្គ​លឹក​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៥​នៅ​ចំណុច​ត្រង់​បង្គោល​ភ្លើង​លេខ​po១៩​នៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​បើតាម​លោក​ចិន​តា​រ៉ា ប្រធាន​អគ្គីសនី​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ផាន​ម៉ា​រ៉ា​ឌី​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ជួល​ផ្ទះសំណាក់​ផ្លូវ​លេខ​៤​នៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រុកកំណើត​នៅ​ស្រុក​image (4)គិរីវង់ ខេត្តតាកែវ​ឯណោះ ។​លោក​ប្រធាន​អគ្គីសនី​បាន​បន្តទៀតថា​បុគ្គ​លឹក​ឈ្មោះ​ផាន​ម៉ា​រ៉ា​ឌី​នេះ​ទើបតែ​ប្រឡង​ជាប់​ចូល​បំរើការ​ងារ​ជា​បុគ្គ​លឹក​អគ្គីសនី​នេះ​បាន​កន្លះ​ឆ្នាំ​តែប៉ុណ្ណោះ​។​លោក​បាន​បញ្ជាក់ទៀតថា​មុនពេល​កើតហេតុ​ឈ្មោះ​ផាន​ម៉ា​រ៉ា​ឌី​នេះ​និង​បុគ្គ​លឹក​អគ្គីសនី​មួយក្រុម​បាននាំគ្នា​ទៅ​កត់​កុង​ទ័​រ​នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​លុះ​ទៅដល់​បង្គោល​ភ្លើង​លេខ​po១៩​ក៏​ឃើញ​មានទឹក​image (3)លិច​បង្គោល​ប្រហែល​កន្លះ​ម៉ែត្រ​ពេលនោះ​ឈ្មោះ​ផាន​ម៉ា​រ៉ា​ឌី​បាន​ចុះទៅ​កត់​កុង​ទ័​រ​ទឹក​លិច​ត្រឹម​ចង្កេះ​ពេលនោះ​ក៏​ឡើង​តាម​កាំ​បង្គោល​ភ្លើង​ទៅ​កត់​កុង​ទ័​រ​នៅ​គុប​ភ្លើង​ពេលនោះ​ក៏បាន​លូកដៃ​ទៅ​ប៉ះចំ​ខ្សែភ្លើង​ស្រាត​ក៏​ឆក់​ធ្លាក់​មក​ក្នុង​ទឹក​ដោយសារ​អំណាច​ទឹក​និង​ភ្លើង​វា​ឡើង​វ៉ុល​ខ្លាំង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​តែ​ក្រុម​ការ​ក៏បាន​ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ដែរ​តែ​ជនរងគ្រោះ​បាន​ស្លាប់​តាំងពី​នៅ​កន្លែងកើតហេតុ មក​ម្លេះ​។​សព​ជនរងគ្រោះ​ត្រូវ​ដឹក​មក​តម្កល់ទុក​នៅ​កា​រិ​យា​ល័​ល​អគ្គីសនី​ខេត្ត​។​ក្រោយពី​កើតហេតុ​រួច​មន្ត្រី​នគ​បាល​បាន​ចុះមក​ពិនិត្យ​សព​រួច​ធ្វើការ​សន្និដ្ឋានថា​សព​នោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​ពំ​ុ មាន​ករណី​ឃាតកម្ម​នោះឡើយ​។​សព​ត្រូវបាន​ដឹក​យកទៅ​បូជា​នៅឯ​ស្រុក​ជនរងimage (2)គ្រោះ​នៅ​ស្រុ​គិរីវង់ ខេត្តតាកែវ​ឯណោះ​។​បញ្ជាក់​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​បើ​និយាយ​អំពី​រឿង​ខ្សែភ្លើង​វិញ​រាយប៉ាយ​ពេញ​តែ​ភូមិ ឃុំ ស្រុក យ៉ាង​អាណាធិបតេយ្យ​ខ្សែភ្លើង​ខ្លះ​ធ្លាក់​ដល់​ដី​មាន​ទាំង​ខ្សែ​ស្រាត​ទៀតផង ពិសេស​នៅតាម​ដងស្ទឹង​លិច​ផ្លឹ​ប​តែម្តង​។​ខ្សែភ្លើង​ទាំងអស់នេះ​មិនដែល​ឃើញ​មាន​បុគ្គ​លឹក​អគ្គីសនី​ណា​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឡើង​ឆក់​អ្នកណា​ស្លាប់​ក៏​ស្លាប់ទៅ​ប្រធាន​អគ្គីសនី​មិនរ​វាល់​ទេ​ទើប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​បុគ្គ​លឹក​ខ្លួនឯង​យ៉ាង​ដូច្នេះ​៕