​រថយន្តក្រុង​៣៥​កៅអី​ចុះ​ពី​ច្រក​អន្តរជាតិ​ជាំ​ជាន់​ប្រាំង​មិន​សី​ុ​ធ្លាក់​ជ្រុះ​ក្រឡាប់ បណ្តាល​ឲ្យ​មនុស្ស​១៦​នាក់​ស្លាប់​និង​២៣​នាក់​ទៀត​រងរបួស​ធ្ងន់​

0


.​ឧ​ត្ត​រ​មានជ័យ​.​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៣ ខែ​សុ​ី​ហា ឆ្នាំ​២០១៥ រថយន្តក្រុង​៣៥​កៅអី មួយគ្រឿង បាន​ចុះ​ពី​ភ្នំ​ដងរែក​ច្រក​អន្តរជាតិ​ជាំ សា​ងុ​ាំ​.​មកដល់​ផ្លូវ​កោង​ខ្លាំង ជាន់​ប្រាំង​មិន​សុ​ី​ធ្លាក់​ជ្រុះ​ក្រឡាប់​ជាច្រើន​ត្រឡប បណ្តាលអោយ​មនុស្ស​ចំនួន​១៦​នាក់​បាន​ស្លាប់​បាត់បង់​ជី​វិត្ត​នឹង​២៣​នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ង នៅ​ចំណុច​ចង្កេះភ្នំ​ដងរែក ផ្លូវជាតិ​លេខ​៦៧B ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា គ្រាន់​តែមាន​ករណី​IMG_7429គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​កើតឡើង​ភ្លាមៗ​នោះ លោក​បាន​បញ្ជា​កម្លាំងរ​បស់​រួមជាមួយ​រថយន្ត​ចេញទៅ​កន្លែង​កើ​តេ​ហ​តុ​ដើម្បី​ជួយសង្គ្រោះ​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ក្នុងនោះ​ក៏មាន​អាវុធហត្ថ​ស្នាក់ការ​២០២ ប៉ូលិស​ការពារ​ព្រំដែន​លេខ​៩០៥​និង​ប៉ូលិស​ស្រុក​ចុះទៅ​ជួយ​ផងដែរ​។​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ប្រជាIMG_7427ពលរដ្ឋ​ទាំងនោះ មកពី​ទីក្រុង​ភ្នំពេញ​ហែល​ទានវស្សា​ចូលទៅ​ប្រាសាទ​តា​មាន់ ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ លុះ​ព្រឹក​ឡើង​ប្រជាពលរដ្ឋ​ទាំងអស់នោះ បាន​មកដល់​ស្រុក​អន្លង់វែង ក៏​នាំគ្នា​ឡើងទៅ​ច្រក​អន្តរជាតិ​ជាំ សា​ងុ​ាំ ទៅក្នុង​ផ្សារ​ថៃ ដើម្បី​របស់របរ​នៅក្នុង​ផ្សារ​ថៃ​នោះ យកមកប្រើ​ប្រាស់ ហើយក៏​បាន​ចុះ​មកវិញ​ក៏​ជួប​និង​ហេតុ​ការ​ដ៏​រន្ធត់ រថយន្ត​របស់​ពួកគាត់​បាន​ធ្លាក់​ជ្រុះ​IMG_7430បណ្តាល​ឲ្យ​ស្លាប់​នឹង​របួស​ជាច្រើន​នាក់​តែម្តងទៅ បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណែក​សាកសព​បាន​ដឹក​យកទៅ​ដំកល់ទុក នៅ​វត្ត​អន្លង់វែង ហៅ​វត្ត​ជ័យ​ទឹក​ជុំ ឃុំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕