​កិក​ច្ច​ប្រជុំ​ការត្រួតពិនិត្យ​លើ​ការងារ​ជន​អន្តោ​ប្រវេ​សន្ត​ដែល​កំពុងតែ​ស្នាក់​នៅក្នុង​ឃុំ​ផាត​សណ្តាយ​

0

 

​កំពង់ធំ​. ក្រោយពី​ក្រុមការងារ​ថា្នក់​ក្រសួង និង​ថ្នាក់​ខេត្តកំពង់ធំ បាន​បំពេញ​ប៉េ​សកម្ម​ចុះ​ត្រួត ពិនិត្យ​ការងារ​ជន​អន្តោ​ប្រវេ​សន្ត ដែល​កំពុងតែ​ស្នាក់នៅ​ទាំង​ស្រប និង​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយមាន​ការចូលរួម IMG_9706ឯកឧត្តម គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ម៉េង គឹម​ឈឿន និតិ​កម្ម​ក្រសួងមហាផ្ទៃ និង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផន ផល្លី អនុប្រធាននាយកដ្ឋាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត ព្រមទាំង​ក្រុមការងារ នៅ​រសៀល​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥​។​​លោក​. លោក វ​រះ​:​សេនីយ៍​ត្រី ទូច សុខុម​. ស្នងការ​ង ទទួល​ការងារ​អន្តោ​ប្រវេ​សន្ត បាន​ឲ្យ​ដឹងថា​ក្នុង​រយះពេល​១​អាទិត្យ​នេះ ក្រុមការងារ​បាន​សហ​ការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង ក្នុង​ឃុំ​ពាម​បាង បាន​ត្រួតពិនិត្យ​ជន​អន្តោ​ប្រវេ​សន្ត ជនជាតិ​វៀតណាម ដែល កំពុងតែ​ប្រកប​មុខ នេសាទ និង​ធ្វើ​ង​ជីវ​កម្ម ទទួលលទ្ធផល​ការងារ​គឺ ចាប់ពី​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១២​ខេ​សីហា​ឆ្នាំំ​២០១៥ បាន​៧៨​គ្រួសារ ប្រុស ៥៦៣ ស្រី ២៦៥ នាក់ ក្នុងនោះ​រកឃើញ​ស្រី​ម្នាក់​ដែល រស់នៅ​ដោយ​ខុសច្បាប់ និង​ពុំមាន​ឯកសារ​ទាំងអស់ ចំនួន​ម្នាក់ និង​ត្រូវបាន​ចាត់​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​បញ្ចូនទៅ​ប្រទេស​កំណើត​វិញ​។​IMG_9701

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ម៉េង គឹម​ឈឿន និតិ​កម្ម​ក្រសួងមហាផ្ទៃ បាន​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​ដែល​បាន​សហការ​បានល្អ ក្នុង​កិច្ចការ​ត្រួតពិនិត្យ និង​សូម​ផ្តាំ ផ្ញើរ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​យកចិត្តទុកដាក់ ក្នុង​កិច្ចការ​ត្រួតពិនិត្យ​ជន​អន្តោ​ប្រវេ​សន្ត ដោយ​មានការ​សាមគ្គី​គ្នា​បន្ត​ធ្វើការ​ឲ្យ​មាន​តម្លាភាព មិនត្រូវ​ឃុបឃិត​គ្នា ឬ​ចេញ​លិខិត​ច្បាប់​ផ្សេងៗ​ឲ្យ​ជនបរទេស ដែល​ចូលមក​ស្នាក់នៅ​ដោយ​ខុសច្បាប់​នោះទេ​. ចាប់ពី​ថ្ងៃនេះ​តទៅ​ការងារ​ចុះបញ្ជីរ​សៀវភៅ​គ្រួសារ​ក្តី ត្រូវមាន​គល់បញ្ជី​ត្រឹមត្រូវ មិនត្រូវ​ចេះតែ​សរសេរ​ចូលទៅ​វា​បង្ករ​ផល​ពិបាក​ដល់​ក្រុមការងារ តែបើ​យើង​វាយតំ​លៃ​ត្រូវ​វា​ជា​ការងារ​រីកចម្រើន​សម្រាប់​ជាតិ​យើង តែបើ​វាយ​តំលៃ​ខុស​វា​ធ្វើ​ឲ្យ​មានការ​បាត់បង់​ផល្រប​យោជន៍​ជាតិ​យើង សូម​ឲ្យ​ប្រតិបត្តិ​នេះ​ជាការ​ងារ​ស្នូល ការងារ​ជាតិ​របស់​យើង​។​IMG_9700

​ឯកឧត្តម គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ​. បាន​ណែនាំ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់ បន្ត​ការត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ ធ្វើការ​ឲ្យ​បាន​ម៉ត់ចត់ នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ និង​ស្រាវជ្រាវ​ពិ​ដើមកំណើត​ដែល​បង្ករ​ឲ្យ​ជន​អន្តោ​ប្រវេ​សន្ត​ទទួលបាន​អត្តសញ្ញាណ ប័ណ្ណ​ខ្មែរ ថា​អ្នកណា​ជា​អ្នកចេញ​អោយ ហើយ​មិនមែន​គ្រាន់តែ​អត្តសញ្ញាណប័ណ្ណ​តែមួយ​សន្លឹក បានន័យថា​អ្នកនោះ​ជាស​ញ្ញាតិ​ខ្មែរ​នោះទេ ព្រោះ​អ្នក​ដែល​អាច​ទទួល​សិទ្ធិ​ស្របច្បាប់​លុះត្រាតែ ទទួលបាន​ព្រះរាជ​ក្រិ​ត្យ​តាមរយះ​នាយករដ្ឋមន្ត្រី ស្នើរ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ឲ្យ​តែប៉ុណ្ណោះ សមត្ថកិច្ច​ទាំងអស់​ត្រូវ ដាក់​កម្លាំង​ស្រាវជ្រាវ​មុខសញ្ញា​ដែល​ចេញចូល មក​ស្នាក់នៅ​ក្នុងភូមិ​ឃុំ ត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ​ដែល​មក​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ ហើយ​ប៉ុស្តិ៍​រដ្ឋបាល មេភូមិ មេឃុំ​មិនត្រូវ​ចេញ​លិខិតស្នាម អះអាង​ឲ្យ​ជន​អន្តោ​ប្រវេ​សន្ត ដែល​មក​ស្នាក់នៅ​ដោយ​ខុសច្បាប់​ជាដាច់ខាត ហើយ​ត្រូវ​បន្ត​ស្រាវជ្រាវ​បន្ត​នូវ​ជន​អន្តោ​ប្រវេ​សន្ត ដែល​កំពុងតែ​គេចខ្លួន​ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​។​

​ដោយ ប៊ុន រដ្ឋា​.IMG_9703IMG_9697IMG_9701