​ដំរី​៣​ក្បាល​មកពី​មណ្ឌលគិរី​ដើរ​ម៉ា​រ៉ា​តុង​ជួយ​លក់​ឱសថ​បុរាណ​ ​ ​អោយ​ម្ចាស់​របស់​វា​ដល់​ខេត្តសៀមរាប​ឆ្លងកាត់​ខេត្តព្រះវិហារ​

0

​ខេត្តព្រះវិហារ​ ​សត្វ​ដំរី​ចំនួន​៣​ក្បាល​រួមជាមួយ​ហ្មដំរី​ចំនួន​៣​នាក់​និង​ម្ចាស់​វា​ម្នាក់ទៀត​មកពី​ភូមិភាគ​ឥ​សាន្ត​ខេត្តមណ្ឌលគិរី​ធ្វើដំណើរ​ដោយ​ថ្មើរជើង​មកដល់​ទឹកដី​ខេត្តព្រះវិហារ​ត្រង់ចំណុច​ព្រំប្រទល់​ស្រុក​គូលែន​និង​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៦​សីហា​២០១៥​ដើម្បី​ទាក់ទាញ​អារម្មណ៍​អតិថិជន​តាម​ខេត្ត​និ​មួយៗ​អោយជួយ​ទិញ​ថ្នាំបុរាណ​ដែលមាន​ឈ្មោះ​ល្បី​ជាង​២០​ឆ្នាំ​។​ពួកវា​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៩​រហូតមក​។​
​ ​ប្រជាពលរដ្ឋ​ចាស់​ក្មេង​រស់នៅ​តាម​ដងផ្លូវ​ជាតិ​មានការ​ចាប់អារម្មណ៍​គយគន់​មើល​ដំរី​ស្ទើរ​គ្រប់ៗ​គ្នា​ដោយសារ​សត្វ​ដំរី​ជា​ប្រភេទ​សត្វ​មាន​មាឌធំ​ហើយ​កម្រ​បានឃើញ​ផ្ទាល់​ភ្នែក​ណាស់​។​ឆ្លៀតពេល​មនុស្ស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​មើល​ដំរី​គឺ​ម្ចាស់​របស់​វា​បាន​យក​ឱកាសល្អ​នេះ​លក់​ឱសថ​ខ្មែរ​បុរាណ​ផ្សំ​ពី​ឬ​ស​ឈើ​ដែល​គាត់​ធ្វើ​ផ្ទាល់ដៃ​។​P3P1
​ ​លោក​សុខ​សារិន​អាយុ​៤៥​ឆ្នាំ​ជា​ម្ចាស់​សត្វ​ដំរី​បានអោយដឹងថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​គាត់​នាំ​សត្វ​ដំរី​ដើរ​ត្រាច់ចរ​ចេញពី​ខេត្តមណ្ឌលគិរី​ទៅកាន់​ខេត្ត​ផ្សេងទៀត​ដើម្បី​ពង្រីក​មុខរបរ​លក់​ឱសថ​បុរាណ​ផ្សំ​ពី​ឬ​ស​ឈើ​ច្រើន​មុខ​ជួយ​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធភាព​ដូចជា​ថ្នាំ​ក្រពះ​,​ពោះវៀន​,​ធ្លាក់ស​,​ស្ពឹក​ដៃជើង​,​ចុក​រោយ​និង​ថ្នាំ​ឈឺ​ស្បូន​។​លោក​បន្តថា​ដំរី​ទាំង​៣​ក្បាល​នេះ​ជា​កេរតំណែល​បន្សល់​ទុកអោយ​គាត់​តាំងពី​ដូនតា​គាត់​មក​ម្លេះ​ពួកវា​មាន​ប្រយោជន៍​ខ្លាំងណាស់​ជួយ​លើកស្ទួយ​ដល់​មុខរបរ​របស់គាត់​អោយមាន​ជីវភាព​ធូរធារ​។​សព្វថ្ងៃ​គាត់​មាន​ប្រពន្ធ​និង​កូន​ចំនួន​៦​នាក់​។​
​ ​លោក​បានអោយដឹងថា​នៅ​ព្រឹក​ថ្ងៃទី​១៧​សីហា​នេះ​គាត់​កំពុង​ស្ថិតក្នុង​ទីរួមស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ដោយ​លក់​ថ្នាំបុរាណ​សរុប​បាន​ចំនួន​២០០​កញ្ចប់​គឺ​តំលៃ​២០០០​រៀល​ក្នុង​១​កញ្ចប់​។​អតិថិជន​ខ្លះ​អោយ​រហូតដល់​១​ម៉ឺន​រៀល​ក្នុង​១​កញ្ចប់​។​គាត់​និយាយថា​ដំរី​ទាំង​៣​រួមមាន​ទី​១​ឈ្មោះ​សាំ​ស៊ុ​ង​ឈ្មោល​មាន​ភ្លុក​វែង​ទី​២​ឈ្មោះ​ជី​អ​(​ញី​)​និង​ទី​៣​ឈ្មោះ​ទីនា​ន​(​ញី​)​។​គាត់​ថ្លែងថា​គាត់​អោយ​ដំរី​ធ្វើដំណើរ​តែ​ពេលព្រឹក​នោះទេ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​គាត់​ត្រូវ​ឈប់សំរាក​រហូតដល់​ល្ងាច​៕