​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​និង​លុយ​ខ្មែរ​៤០០​លាន​រៀល​ដុល្លា​ជាង​២​ម៉ឺន​ដុល្លា​ម្ចាស់​ដួលសន្លប់

0

​កំពង់ធំៈ ហេតុ​ការបង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារតែ ព្រះ​អគ្គី​បាន​លេប​ត្របាក់​ផ្ទះមួយ​ខ្នង ថ្ម​ក្រោម​ឈើ​លើ បណ្តាល​ឲ្យ​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ កាលពី​ព្រឹក​ម៉ោង ៧.៣០​នាទី​ព្រឹក​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ រន្ទះ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ម៉ៃ ហំ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ប្រព​ន្ឋ​ឈ្មោះ ទុំ អែម អាយុ ៣៥ មានកូន​៣​នាក់ ប្រុស​២ ស្រី​១ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវបាន​អគ្គីភ័យ​ឆេះ​ផ្ទះ​មាន​ទំហំ​៨​ម គុណ ២២.៥០​ម មានមុខ​របរ កាប់​គោ កាប់​ជ្រូក រក​មូលហេតុ តែ​ជំ​ហ៊ាន​ដំបូង សមត្ថកិច្ច​បាន​សណ្ឋាន​ថា ប្រហែលជា​បណ្តាល​មក ពី​ភ្លើងចង្ក្រាន​ដែល ដុត​ស្រុះ​កោ​ល​ជ្រូក ដោយ​ពុំបាន​ពន្លត់​ហើយក៏​បណ្តាល​ឲ្យ​ឆាបឆេះ​តែ ម្តង ។​ខណៈពេលដែល​ភ្លើង​បាន​ឆាបឆេះ ប្រជាពលរដ្ឋ និង​អ្នកភូមិ​ជិតខាង រួមទាំង​សមត្ថកិច្ច បាននាំគ្នា​ជួយ​ពន្លត់​ដែរ​តែ​ពុំ​អាច​យកឈ្នះ​បាន ចំណែក​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ពុំ​អាចធ្វើ​ដំណើរ​ទៅ​ពន្លត់ បានទេ ដោយសារតែ ឃុំ​ទំរីង ស្ថិតនៅ​ចម្ងាយ​ពី​ទី​រួម​ខេត្តកំពង់ធំ ប្រមាណ​១៥០​គីឡូម៉ែត្រ ហើយ​ផ្លូវ​សែនពិបាក ទើប ពុំ​អាច​នាំយក​រថយន្ត​ទៅ​ពន្លត់​បាន ។​
​ក្រោយពី​កើតហេតុ​ភ្លើង​ឆេះ​ផ្ទះ ម្ចាស់ផ្ទះ​បាន​យំសោក​បោក​ប្រាណ សន្លប់​ជាច្រើន​ដង ដោយសារតែ​ស្តាយទ្រព្យ​សម្បត្តិ​ដែល​ខំ​សន្សំ រួមទាំង​ប្រាក់​មួយចំនួន​ពុំទាន់​សងលុយ​ថ្លៃ​ទិញ​គោ ទិញ​ជ្រូក​យកមក​កាប់ លោកស្រី ទុំ អែម ជា​ម្ចាស់ផ្ទះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ចំនួន​ទ្រព្យសម្បត្តិ ដែល​បាន​ខូចខាត​មាន លុយ​ខ្មែរ ៤០០​លាន​រៀល លុយ​ដុល្លា ២​ម៉ឺន​ដុល្លា មាស ២​តំឡឹង គ្រឿង​សង្ហា​រឹម ៩៤៩០​ដុល្លា រួមទាំង​សំលៀកបំពាក់​គិត​ជា​លុយ​មាន ៦៥០០​ដុល្លា ។​
​សម្រាប់​អគ្គីភ័យ​នេះ សមត្ថកិច្ច​កំពុងតែ​ប្រឹងប្រែង​រក​ភាព​ពិត និង​មូលហេតុ ដែល​បណ្តាល​ឲ្យ​មានការ​ឆេះ​ផ្ទះ ដោយ​កន្លងមក​ឲ្យ​តែមាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ទម្លាក់​ទៅលើ​តែ ( ឆ្លង​ចរន្ត​អគ្គីសនី ) តែ​ករណីនេះ​ប្រភព​ទូទៅ​មានការ​សង្ស័យ ថា​ប្រហែលជា មាន​សារ​ហេតុ​អ្វីមួយ ព្រោះ​ភ្លើងចង្ក្រាន​នៅ​ឆ្ងាយ​ពី​កន្លែង​ឆាបឆេះ និង​មាន​សុ​វត្តិភាព​ក្នុង​ការដុត​ភ្លើង ចង្ក្រាន​។​
​ដោយ ប៊ុន រដ្ឋា1439884708889 1439884701508 1439884695160 1439884673655