​​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ដឹក​ត្រី​ជី​ពេញ​ក្រឡាប់ចាក់​ត្រី​ចោល​ពេញ​ផ្លូវ​

0

​ខេត្ត​ព្រះសីហនុ​=​រថយន្ត​ដឹក​ត្រី​ជី​មួយគ្រឿង​ដោយសារ​តៃកុង​បើក​លឿន​ហើយ​គេច​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​រថយន្ត​រ៉េ​ចង្កូត​ហើយ​ក្រឡាប់ចាក់​ត្រី​ចោល​ពាសពេញ​ផ្លូវ​។​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បាន​កើតមានឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​លើផ្លូវ​ជាតិ​លេខ​៤​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​១៦៩​ស្ថិតនៅ​ចំណុច​ភូមិ​ក្មេង​វ​ត្ក​ឃំ​ុ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​IMG_2908ករណីនេះ​មិនមាន​មនុស្ស​រង​គ្រេ​ាះ​ថ្នាក់​ទេ​។​ដោយឡែក​បុរស​អ្នកបើក​ម៉ូតូ​បន្ទាប់ពី​ឃើញ​រថយន្ត​ក្រឡាប់​ដោយសារ​មូលហេតុ​បើក​គេចខ្លួន​នោះ​ក៌​បាន​បើក​រត់គេច​បាត់ស្រមោល​ភ្លាមៗ​ដែរ​។​សមត្ថកិច្ច​ប៉ូលិស​បាន​និយាយថា​រថយន្ត​ចំណុះ​២​តោន​កន្លះ​នេះ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​៣​អេ​-២៤៥០ រថយន្ត​នេះ​មើលទៅ​មិនដឹង​ជា​ម៉ាក​ស្អី​នោះទេ​ព្រោះថា​នៅ​ក្បាល​រថយន្ត​នេះ​បាន​បិទ​តែម​ស្តិ​ក​គ័​រ​ជា​រូបភាព​រាហូរ​ចាប់​ច័ន្ទ​ពីលើ​ម៉ាក​រថយន្ត​និង​បាញ់​ថ្នា​ញ់​ពណ៌​ពីលើ​ទៀត​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកបើករថយន្ត​ដឹក​ត្រី​ជី​មាន​ឈ្មោះថា ផារិន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​រង្វាស់​កំពស់​១​ម៉ែត្រ​៧០​ស្នាក់​នៅផ្ទះ​លេខ​១៩​សេ​អឺ​១​ផ្លូវ​លេខ​២០៦​ភូមិ​១៤​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌ​ទូល​គោក​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកបើកបរ​ក្រោយពេល​រថយន្ត​ក្រឡាប់​ក៌​បាន​រត់​គេចខ្លួនបាត់​ដែរ​។​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​នេះ​ធ្វើដំណើ​ក្នុង​ល្បឿន​លឿន​ទឹ​សដៅ​ចេញពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​រថយន្ត​នោះ​ទំនងជា​ចង់​វ៉ា​រថយន្ត​ផ្សេង​ទៀតហើយ​វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​អ្នកបើកបរ​ភ័យ​គេច​ហើយ​យក​ចង្កូត​មិនទាន់​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ជះ​ត្រី​ជី​ចោល​ពេញ​ផ្លូវ​៕IMG_2913 IMG_2908