​ ​ជនរងគ្រោះ​ត្រូវ​ឃាតករ​សម្លាប់​ប្លន់​យក​ម៉ូតូ​ជាម​ន្ត្រី​មន្ទីរ​ធម្មការ​ខេត្តកំពង់ឆ្នាំង​ ​និង​ជា​គ្រូបង្រៀន​ពុ​ទ្ឋិ​កៈ​បឋមសិក្សា​

0

​ខេត្តកំពង់ឆ្នាំង ៖​ឃាតកម្ម​ដោយ​រិត​ក​សម្លាប់​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​ស្តុំ ស្ថិតក្នុង ភូមិ ក្រោល​ជី ឃុំ​ពពេល ស្រុក​បរិបូរ​ណ៏ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ពេលនេះ​បាន​ស្គាល់​​អត្តសញ្ញាណ ហើយ​គឺជា​មន្ត្រី​មន្ទី​ធម្មការ​ខេត្ត និង​ជា​គ្រូបង្រៀន សាលា​ពុ​ទ្ឋិ​កប​ថម​សិក្សា​ម្នាក់ ឈ្លាត​ពេលទំនេរ​រត់​ម៉ូតូឌុប ត្រូវ​ចោរ​សម្លាប់​ប្លន់​យក​ម៉ូតូ​។
​ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០១៥ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ទៅ​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​​កិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌ ដើម្បី​សុំ​ធ្វើការ​គាស់​សព​ជនរងគ្រោះ​ពិនិត្យមើល ព្រោះតែ​សំអាង​នៅលើ​​ខ្យែ​ចង្កេះ​មាន​កថា​ធ្វើ​អំពី​ប្រាក់ និង​ជ​ញ្ចៀ​ន​ផ្លាក​ទីន ដាំ​ត្បូង​មួយ​វង់​ដែល​នៅ​ជាប់ដៃ​និង​ជនរងគ្រោះ​។​
​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បញ្ជាក់ថា​៖ ជនរងគ្រោះ​មានឈ្មោះ យ៉ា​ត សុជាតិ អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ចំការ​ឌៀប ឃុំ​អ​ង្អ​តា​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ តែ​បានមក​ស្នាក់នៅ​ជាមួយ​ម្តាយធំ ក្នុងភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ធ្វើការ​នៅ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​ជា​គ្រូបង្រៀន នៅ​សាលា​ពុ​ទិ្ឋ​កប​ថម​សិក្សា វត្ត​ខ្សា​ម ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ប្រព​ន្ឋ​ឈ្មោះ ឃឹម សុគ​ន្ឋា អាយុ​២១​ឆ្នាំ ជនរងគ្រោះ​ខាងលើ ពេលទំនេរ បាន​ឈ្លាត​រត់​ម៉ូតូឌុប ដើម្បី​សន្សំ​ប្រាក់ ផ្ញើរ​ទៅ​ប្រព​ន្ឋ​កូន​។
​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​អោយដឹងថា​៖​នៅ​ថ្ងៃកើតហេតុ ថ្ងៃទី​១៧ ខែសីហា ជនរងគ្រោះ ទៅ​បង្រៀន​សិស្ស​មួយ​ម៉ោង រួចមក​នៅ​ម៉ោង ៨​ព្រឹក បាន​ចេញទៅ​រត់​ម៉ូតូឌុប​រួច ក៏​បាត់​ខ្លួន​តែម្តង​។​ក្រោយពី​ការផ្សាយ​របស់​សារព័ត៌មាន និង​ទូរ​ទស្ស​ន៏ ក៏បាន​ដឹង​ដំណឹង​នេះ​ដល់​គ្រួសារ ហើយដោយ​មានការ​សង្ស័យ ទើប​ក្រុមគ្រួសារ​មកសុំ​សមត្ថកិច្ច​នគរបាល គាស់​សព​ពិនិត្យមើល ហើយ​ក្រោយពី​បានគាស់​​សព​ពិនិត្យមើល ក្រុមគ្រួសារ​បាន​ស្គាល់​ច្បាស់​ថា​ពិតជា​ឈ្មោះ យ៉ា​ត សុជាតិ ប្រាកដ​មែន​។
​ ​ក្នុង​រឿងនេះ​សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋានបានថា​៖ ករណី​សម្លាប់​ជនរងគ្រោះ​ខាងលើ ជា​អំពើ​​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ សេរី​២០១៥ ហើយ​ជនដៃដល់ គឺ​អាចជា​អ្នក​ស្គាល់គ្នា​ទៀតផង ទើប​ជនរងគ្រោះ​ហ៊ាន​ឌុប​ទៅ​កន្លែង​ស្ងាត់​ក្នុងព្រៃ និង​រិត​សម្លាប់​ប្លន់​យក​ម៉ូ​តួ​បែបនេះ​។​
​ ​សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ​ចាត់ចែង​បូជា​នៅនឹងកន្លែង​កន្លែងកើតហេតុ ដើម្បី​យក​ធាតុ​ទៅធ្វើ​បុណ្យឧទ្ទិសកុសល​តា​ម​ប្រពៃណី​នៅ​លំនៅដ្ឋាន​របស់​សព​នៅ​ខេត្តតាកែវ​៕IMG-20150819-WA0028 IMG-20150819-WA0022 IMG-20150817-WA0051 IMG-20150817-WA0050 IMG-20150817-WA0047