​គណៈកម្មការ​ចំរុះ​អាជ្ញាធ​ខេត្ត​ចុះ​កំណត់​ទីតាំង​សាងសង់​របស់​ក្រុមហ៊ុន​(​ប៉ុល​ឈុន​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)

0


​ខេត្ត​ព្រះសីហនុ​៖​គណៈកម្មការ​ចំរុះ​របស់​អាជ្ញា​ធេ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​សិ​ហា​ឆ្នាំ​២០១៥​នេះ​បាន​ចុះ​ធ្វើការ​វាសវែង​កំណត់​ឡើងវិញ​ឲ្យ​ច្បាស់លាស់​នៅ​ទីតាំង​ដី​កម្មសិទ្ធិ​និង​ដី​ឆ្នេរសមុទ្រ​ដែល​រាជរដ្ឋាភិបាល​ប្រ​គាល់​ទៅ​ឲ្យ​របស់​ក្រុមហ៊ុន​(​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​ធ្វើការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅជាប់​និង​ឆ្នេរសមុទ្រ​តំបន់​ពយ​កំ​ពេញ​ស្ថិតក្នុង​ភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​
.​លោក ឯម ភាព នាយក​ទីចាត់កា​ផែនការ​និង​វិយោគ សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​(​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​គឺជា​ក្រុមហ៊ុន​ទ​ទូល​បាន​សិទ្ធិ​និង​មានច្បាប់​គ្រប់គ្រាន់​ក្នុងការ​សាងសង់​សំណង់​ផ្សេងៗ​នៅលើ​ទីតាំង​ដី​កម្មសិទ្ធិ​របស់​ខ្លូន​រូ​ម​និង​ការអភិវឌ្ឍន៍​កែលំអរ​ឆ្នេរ​សម​ទ្រ​ផងដែរ​។​ចំពោះ​គោលបំណង់​ដែល​គណៈកម្មការ​ចំរុះ​របស់​អាជ្ញាធរខេត្ត​.​រូ​ម​មាន​មន្ត្រី​នា​ញ​សុរិយោដី​.​មន្ត្រី​ជំនាញ​បរិស្ថាន​.​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈ​ការណ៍​.​មន្ត្រី​អជ្ញាធរ​ក្រុង​.​មន្ត្រី​អជ្ញាធរ​មូលដ្ឋាន​សង្កាត់​លេខ​៣​នា​ព្រឹក​នេះ​គឺជា​ការចុះ​វាល់វែង​ឡើងវិញ​ឲ្យ​បាន​ច្បាប់​លាស់​និង​កំណ​ង់​នៅ​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ទ​ទូល​បាន​សិទ្ធិ​ក្នុងការ​សាងសង់​ពីរ​រាជរដ្ឋាភិបាល​ដូចជា​ទីតាំង​សាង់​អាង​ចំរោះ​ទឹក​.​ទីតាំង​សាងសង់​អាង​ហែល​ទឹក​.​ទីតាំង​សូន​ច្បារ​.​ទីតាំង​ផ្លូវ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ជាដើម​។​ក្រោយពីរ​ធ្វើការ​វាស់វែង​រូ​ចម​ន្ត្រី​ជំនាញ​សុរិយោដី​បានធ្វើការ​បញ្ជាក់ថា​.​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ទ​ទូល​បាន​សិទ្ធិ​ក្នុងការ​សាងសង់​ជា​សូន​ច្បារ​.​អាង​ហែល​ទឹក​.​អាង​ចំរុះ​ទឹកស្អាត​.​និង​ផ្លូវ​តាម​បណ្តោយ​ឆ្នេរ​នោះ​គឺជា​(​ដី​ចំណី​ឆ្នេរ​សម​ទ្រ​)​មាន​ទីតាំង​គំ​ន្លាត​ពីរ​ដី​កម្មសិទ្ធិ​ក្រុមហ៊ុន​ប្រហែង​៥០​ម៉ែត្រ​។​ជាមួយគ្នានេះ​មន្ត្រី​ជំនាញ​សុរិយោដី​ក៍​បានធ្វើ​ការបញ្ជាក់​ផងដែរ​ថា​ជាធម្មតា​បើ​និយាយ​អំពីរ​ច្បាប់​ភូមិបាល​ដី​ចំណី​ឆ្នេរសមុទ្រ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​មិនមាន​បុគ្គល់​ណា​ម្នាក់​អាច​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ឬ​គ្រប់​គ្រង់​ធ្វើការ​សាងសង់​សំណង់​ផ្សេងៗ​នៅលើ​ដី​នោះ​បានឡើយ​ប៉ុន្តែរ​សំរាប់​ក្រុមហ៊ុន​(​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​គេ​អាច​ធ្វើបាន​ដោយ​គេ​មានច្បាប់​អនុ​ញា​ត្តិ​ពីរ​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សោ​ភ​ណ្ណ័​ភាព​និង​ការពារ​បរិស្ថាន​ឆ្នេរសមុទ្រ​ទុកជា​សម្បត្តិ​សាធារណ៍​។​
.​គូរ​បញ្ជាក់ថា​៖​ក្រុមហ៊ុន​(​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​គឺជា​ក្រុមហ៊ុន​ដ៍​ធំ​មួយ​ដែលមាន​គំរោង​សាងសង់​សណ្ឋាគារ​លំដាប់​ខ្នាត​អន្តរជាតិ​(​ផ្កាយ​ប្រាំ​)​នៅ​តំបន់​ពយ​កំ​ពេញ​ស្ថិតនៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​នេះ​។​ហើយ​អ្វីដែល​គូរ​ឲ្យ​គត់​សម្គាល់​បំផុត​នោះ​គឺ​ចាប់តាំងពីរ​ក្រុមហ៊ុន​ដ៍​ធំ​មួយ​នេះ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​មក​បាន​កើតមាន​បញ្ហារ​ស្មុកស្មាញ​ច្រើនណាស់​ដោយសារតែ​មហាជន​ធ្វើការ​ចោទប្រកាន់​ក្រុមហ៊ុន​នេះ​ថា​បាន​ចាក់ដី​លុប​ចូល​សមុទ្រ​វាទី​យក​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​ចំណុច​ចោទប្រកាន់​បែបនេះ​គឺ​ដោយសារតែ​អាជ្ញាធរខេត្ត​កន្លងមក​មិនបាន​ធ្វើការ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ពីរ​សិទ្ធិ​ដែល​ក្រុមហ៊ុន​ទ​ទូល​បាន​ពី​រាជរដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍន៍​ឆ្នេរ ៕​កោះពស់​(​រូបភាព​ចាក់ដី​ចូល​អូរ​និង​សមុទ្រ​និង​គណ​កម្ម​ការចុះពិនិត្យ​)IMG-20150819-WA0021 20150819_091955_resized 20150819_084957_resized