​ ​ល្បែង​អុជ​កាំជ្រួច​ភ្នាល់​ដាក់​លុយ ពេញនិយម​របស់​ជន​ជាតិ​ថៃ ឈានចូល​មកដល់​ទឹកដី​កម្ពុជា​នៅ​ព្រំដែន​

0

. ឧ​ត្ត​រ​មានជ័យ​. កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ ខែ​សី​ុ​ហា​ឆ្នាំ​២០១៥ លោក​ប្រធាន​ក្រុម​ហ៊​ន​សា​មន​ខេ​មរះ​អភិវឌ្ឍន៍ បាន​ឲ្យ​ដឹងថា ល្បែង​កាំជ្រួច​បាញ់​ភ្នាល់​ដាក់​លុយ ជា​មុខរបរ​ថ្មី​សំរាប់​កម្ពុជា របរ​នេះ ជា​លើក​ទី​១ ទើប​រដ្ឋាភិបាល​អនុញ្ញាតិ​អោយមាន​ការសាកល្បង​ពី​៣​ខែ​ទៅ​៦​ខែ​សិន មូលហេតុ​អ្វី​បាន ជា​យើង​បង្កើត​របរ​នេះ ហើយ​មានការ​គ្រប់គ្រង​ហ្មត់ចត់​ទាំង​ក្រុមហ៊ុន​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច លោក​ប្រធាន​ក្រុមហ៊ុន​សា​មន​ខេ​មរះ​អភិវឌ្ឍន៍​បាន​បន្តទៀតថា​ល្បែង​នេះ​គេ​លេង​រាល់ថ្ងៃ​រាល់​ឆ្នាំ​នៅ​ស្រុកថៃ ដែល​ប្រជាពលរដ្ឋ​ថៃ​គេ​និយម​លេង​រហូត​ដាក់​ជា​ល្បែងភ្នាល់​សុ​ី​សង ដោយមាន​អ្នកឈ្នះ​និង​អ្នកចាញ់ ប៉ុន្តែ​គេ​លេង​ក្នុង​ខែ​៥​និង​ខែ​៦​ជា​រៀងរាល់ឆ្នាំ​។​កាំជ្រួច​នៅ​ស្រុក​ខ្មែរ​គេ​អុជ​ក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ នៃ​ប្រពៃណីរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​ដោយឡែក​កាំជ្រួច​សំរាប់​អុជ​ភ្នាល់​ដែល​ក្រុមហ៊ុន​រៀបចំឡើង​នេះ គេ​លេង​នៅ​ប្រទេស​ថៃ​គេ​អុជ​ជា​ប្រពៃណី​សុំ​ទឹកភ្លៀង​ផង និង​លេង​ជា​ល្បែងភ្នាល់​សុ​ី​សង​ផង ហើយ​វា​ខុសគ្នា​នឹង​កាំជ្រួច​របស់​ប្រទេស​កម្ពុជា​នៅត្រង់ណា​?​ឆ្លងតាម​ការត្រួតពិនិត្យ​របស់​សមត្ថកិច្ច ឃើញថា​កាំជ្រួច​ដែល​យក​អុជ​ដើម្បី​ជា​ល្បែងភ្នាល់​សុ​ី​សង​នោះ ជា​ប្រភេទ​កាំជ្រួច​ធម្មតា គ្មាន​បង្ក​សំលេង​ផ្ទុះ មានតែ សម្លេង​ខ្យល់​បែកចេញ​ជា​ផ្សែង អ្នកលេង​គេ​បានកំណត់​យក​ផ្សែង​កាំជ្រួច​ជា​ល្បែងភ្នាល់​។​តាមន័យ​នេះ​អគ្គស្នងការ​នគរបាល​ជាតិ​យល់ឃើញថា គួ​អនុញ្ញាតអោយ​ក្រុមហ៊ុន​សា​មន​ខេ​មរះ​អភិវឌ្ឍន៍ ដំណើរការ​របស់ខ្លួន​តាម​សំណើ ក្រោម​ការគ្រប់គ្រង​រប​ស់​ឯកឧត្តម​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត នគរបាល​ខេត្ត​ធ្វើជា​សេនាធិការ​។​លោក​បន្តទៀតថា​ផលិតផល​នេះ​ពេល​លេង​វា​មាន​បញ្ហា​ប្រឈម​ឫ​ទេ​?​ហើយ​វា​បង្ក​ផលប៉ះពាល់​យ៉ាងណា​?​វា​ប៉ះពាល់​តិចតួច​ណាស់​នៅពេលដែល​អុជ​បង្ហោះ​ឡើង​និង​ពេល​ធ្លាក់ចុះ​មកក្រោម​រហូតដល់​អស់​ផ្សែង ព្រោះ​រូបមន្ត​នៃ​ការធ្វើ​កាំជ្រួច​មាន ក្រាម ធ្យូង​និង​ស្រា​សំរាប់​លាយ​បញ្ចូល​គ្នា​កែច្នៃ​ជា​តួ​កាំជ្រួច ដូច្នេះ​វត្ថុធាតុដើម​នេះ​វា​មិនមែនជា​ធាតុគីមី ហើយ​ទីតាំង​ក្រុមហ៊ុន​បង្កើតអោយមាន​ល្បែង​លេង​នេះ ជា​កន្លែង​ទូលាយ ស្រឡះ​ល្អ នៅ​ឆ្ងាយ​ពី​ទីតាំង​របស់​ប្រជាជន ហើយ​កម្មវិធី​លេង​គឺ​ក្នុង​មួយ​សប្តាហ៍​លេង​បានតែ​ពីថ្ងៃ ព្រោះ​ជនជាតិ​ថៃ​គេ​សំរាក​ចុង​សប្តាហ៍ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច​។​ក្នុងនោះ​វិធី​គ្រប់គ្រង​លេងល្បែង​កាំជ្រួច​ហ្មត់ចត់​ដោយមាន​សេចក្តីសម្រេច​បង្កើត​គ​ណះ​កម្ម​ការគ្រប់គ្រង​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​សុ​ី​សង​ស្របច្បាប់ អភិបាលខេត្ត ស្នងការ​ខេត្ត អភិបាលស្រុក ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ នាយការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​មេឃុំ​ត្រពាំង​ប្រិ​យ៍ ធ្វើ​របាយការណ៍​បូកសរុប​ប្រចាំ​សប្តាហ៍ រាល់​សភាពការណ៍​កើតឡើង​ដែល​ពាក់​ព​ន្ធ័​លើ​ការលេង​បាញ់​កាំជ្រួច​ជា​ល្បែង​សុ​ី​សង ជូន​ក្រសួងមហាផ្ទៃ និង​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី​។​លោក​ប្រធាន​ក្រុមហ៊ុន​សា​មន​ខេ​មរះ​អភិវឌ្ឍន៍ បាន​បន្តថា តើ​វា​មាន​ផលប្រយោជន៍​យ៉ាងណា​ដល់​សង្គម​?​អ្នក​ដែល​មកលេង​ល្បែង​កាំជ្រួច​គឺជា​ជនជាតិ​ថៃ បង្កអោយមាន​ភាព​អ៊ូអរ អា​ចរក​ផលប្រយោជន៍​ដល់​អាជីវករ តាមរយះ​ការទិញ ការ​ស្នាក់នៅ ការហូបចុក​និង​អា​ចរក​ចំណូល​ដល់​ប្រព័ន្ធ​ច្រក​អន្តរជាតិ​ជាំ សា​ងុ​ាំ​តាមរយះ​ពន្ធអាករ​និង​ពី​ការចូល​មកលេង​របស់​ជនជាតិ​ថៃ ចំពោះ​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ ក្រុមហ៊ុន​ឧ​ប​ត្ត​ម្ភ​១០%​គឺ​ត្រូវបាន​ជួយ​ដល់​កុមារកំព្រា ជនក្រីក្រ​និង​ស្ត្រី​ឆ្លងទន្លេ ដល់​គី​លាន​ដ្ឋា​ន​ទាំង​៥​នៅក្នុង​ស្រុក​អន្លង់វែង ធ្វើអោយ​អតិថិជន​ក្នុងប្រទេស​កម្ពុ​ជាមាន​ចំណាប់អារម្មណ៍ ហើយ​តំបន់​ច្រក​អន្តរជាតិ​ជាំ​នឹង​ក្លាយជា​ការធ្វើ​ចរាចរ​ព​ង្រឹ​ង​ទំហំ​អភិវឌ្ឍន៍ ជា​កត្តា​មួយ​ដែលមាន​ឥទ្ធិពល​លើ​តម្រូវការ​ទីផ្សារ ពេលនោះ​ក៏មាន​ការងារ​ធ្វើ​។​យល់ឃើញ​ទៅតាម​ផលប្រយោជន៍​ដូច​ចំណុច​ខាងលើ ទើប​ប្រជាជន​នៅ​តំបន់​នោះ​ក៏មាន​ការគាំទ្រ​ហើយ​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមហ៊ុន​អោយ​បន្តដំណើរ​ការលេង ទៅតាម​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ដែល​បានកំណត់ ហើយ​ផ្តិតមេដៃ​និង​ធ្វើ​ញ្ញត្តិ​គាំទ្រ​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​១៥៣​គ្រួសារ​៕IMG_7455 IMG_7450 IMG_7446