​ ​ជនសង្ស័យ​៥​នាក់​កំពុង​ចែកចាយ​ថ្នាំញៀន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

0

​ប៉ោយប៉ែត​​ជនសង្ស័យ​៥​នាក់​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​ដោយសារតែ​គេ​រកឃើញ​ជនបង្ករ​ខាងលើ​នោះ​កំពុង​ធ្វើ​សកម្មភាព​​លក់​និង​ចែកចាយ​ថ្នាំញៀន​បែប​អនាធិបតេយ្យ​នៅតាម​ទីសាធារណៈ​បង្ករ​ដល់​ការប៉ះពាល់​ដល់​ភូមិ​ឃំ​​មាន​សុវត្ថិភាព​ហើយក៏​ត្រូវ​សម​ត្តិ​កិច្ច​ចាប់ខ្លួន​តែម្តងទៅ​។​
​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​គឺ​កើត​មាននៅ​ម៉ោង​7:30​នាទី​យប់​ថ្ងៃទី​18​ខែសីហា​ឆ្នាំ​2015​នៅ​ចំណុច​ព្រះវិហារ​ចាម​ស្ថិតនៅ​ក្នុងភូមិ​ប៉ា​លិ​ឡៃ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ស្រប​ពេលដែល​កម្លាំង​ល្បាត​របស់​សម​ត្តិ​កិច្ច​ខាងលើ​នោះបាន​សហការ​ណ៍​ជាមួយ​ប្រជា​ពលរ​ដ្ធ​ក្នុង​មូល​ដ្ធា​ន​ដើម្បី​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហើយក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​នោះ​ហើយក៏​ត្រូវ​ចាប់ខ្លួនបាន​ទាំងអស់​តែម្តង​។​
​លោក​អ៊ុំ​សុផល​អធិការ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​ជនសង្ស័យ​ទាំង​5​នាក់​នោះ​១​មានឈ្មោះ​អ៊ូ​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​៤​កញ្ចប់ ២​មួង​ឈុន​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ជា​អ្នកប្រើប្រាស់ ៣ គង់​សុជា​ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ​ជា​អ្នកប្រើប្រាស់ ៤ នាក់ រតនា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​អ្នកប្រើប្រាស់ ៥ ស៊ីម សោម ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​អ្នកប្រើប្រាស់​ខណ​:​ពេលនេះ​កម្លាំង​របស់​
​លោក​កំពុង​កសាង​សំណំ​រឿង​ជនសង្ស័យ​ខាងលើ​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​ត្តិ​វិធី​ច្បាប់​។​IMG-20150819-WA0001 IMG-20150819-WA0000