​នគ​បាល​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​១៣​នាក់​បម្រុង​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ

0


​ខេត្តបន្ទាយមានជ័យ​​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័​បានធ្វើការ​ឃាត់ខ្លួន​ពល​ករ​ចំនួន​១៣​នាក់​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​កា​ឃាត់ខ្លួន​ពលករ​ទាំង​១៣​នាក់​នៅ​នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥​នេះ​ដែល​ឈរជើង នៅ​តំបន់​ច្រក​ម៉ាឡៃ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសា​ស​ន៏​ថា​កម្លាំង​នគ​បាល​នៅតាម​វ​រះ​របស់លោក​កំពុង​ចុះ​ល្បាត​តាម​មូលដ្ឋាន​នោះ​ស្រាប់តែ ប្រទះឃើញ​ប្រជា​ពលករ​ប្រុស​ស្រី​ចំនួន​១៣​មាន​ទាំង​សាក់​កាដូ បម្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​ហើយ​ពេលនោះ​នគ​បាល​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​លោកស្នងការ​បានបញ្ជាក់​ថា​ក្រោយ​ឃាត់ខ្លួន​រួចមក​នគរបាល បានធ្វើ​អប់រំ​និង​ពន្យល់​ណែនាំ​ពី​ហានិភ័យ​ចំពោះ​ការ​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ​ជាពិសេស​ហេតុការណ៍​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ទឹកដី​ថៃ​ដែល​ពួក​ជន​មិន​ស្គាល់មុខ​បានដាក់​គ្រាប់បែក​ប​ន្ទុះ​ស្លាប់​ជាង​២០​នាក់​និង​រងរបួស​រាប់រយ​នាក់​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅពេលនេះ​រួច​ក៏​អនុញ្ញាតិ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​៕image