ជនសង្ស័យ​ម្នាក់​លួច​កាច់​សោករ​ម៉ូតូ​ត្រូវបាន​អាវុធហត្ថ​ស្នាក់ការ​២០២​ចាប់​ឃាត់ខ្លួន​

0

​ ​.​ឧ​ត្ត​រ​មានជ័យ​. កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៥ មាន​ករណី​ជនសង្ស័យ​ម្នាក់​លួច​កាច់​សោករ​ម៉ូតូ​១​គ្រឿង​នៅ​ចំណុច​ភូមិ​អូរ​ជ​ញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​អនុសេនីយ៍ឯក​យ៉ាង វាង ទីស្នាក់ការ​២០២​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ប្រាជ សុ​ី​ថុល ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ មុខរបរ​ធ្វើ​ចំការ​រស់នៅ​ភូមិ​ពពេល​សែន​ជ័យ ឃុំ​ថ្លា​ត ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជនរងគ្រោះ​ឈ្មោះ​ប្រាជ សុ​គុន ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើត​ហរ​តុ​ខាងលើ ម៉ូតូ​ម៉ាក​ហុង ដា​ឌ្រី​ម​ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ភ្នំពេញ​២H២៧៨៩ ត្រូវបាន​កម្លាំង​ស្នាក់ការ​សន្តិសុខ​២០២​ប្រចាំ​អូរ​កូនតឹង សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ចាប់​ឃាត់ខ្លួន នៅ​ចំណុច​អូរ​កូនតឹង នៅពេល​ជនសង្ស័យ​កំពុង​ជិះ​រត់គេចខ្លួន​នោះ ហើយ​នៅពេល​បច្ចុប្បន្ន កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​២០២​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_7521 IMG_7520