​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន ៧​នាក់ និង​ថ្នាំញៀន​ចំនួន​២​គ្រាប់​

0

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់ ត្រួវបាន​កម្លាំង​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​អន្តរា​គម​ន៏ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក អ៊ុយ សារ៉េត ស្នងការរង​ខេត្ត ,​លោក អ៊ុំ សាឡ​ន នាយរង​ការិយាល័យ​គ្រឿងញៀន​ខេត្ត ធ្វើការ​ឃាត់ខ្លួន​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០៥ ស្ថិតនៅ​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។រូបភាព សេង សុវណ្ណារិទ្ធ (1)
​ ​ជនសង្ស័យ​ទាំង​៧​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ទី​១ ឈ្មោះ វ៉ារិន ឌួង​ស៊ី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ជាងសំណង់ ,​ទី​២ ឈ្មោះ ខាត់ បូ​រិ​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​៣ ឈ្មោះ ទឹ​ត តយ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​កម្មករ​, ទី​៤ ឈ្មោះ ហ៊ា សុខា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ ,​ទី​៥ ឈ្មោះ ឡៃ ដា ភេទ​ស្រី អាយុ ៥១​ឆ្នាំ មុខរបរ​អ៊ុតសក់​, ទី​៦ ឈ្មោះ ម៉ាង ឡាំ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​កម្មករ និង​ទី​៧ ឈ្មោះ អៀម សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ ដោយ​ជនសង្ស័យ​ទាំងអស់នេះ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ប្រភពពី​សមត្ថកិច្ច​នគ​របាល​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា​៖ មុន​ឈានដល់​ការឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការចុះ​ឃ្លាំមើល​ជា​យូ​មកហើយ ព្រមទាំង​មាន​សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ផង​នោះ ទើប​ខាង​សមត្ថកិច្ច ចុះ​ធ្វើការ​ឃាត់ខ្លួន​តែម្តង ដោយមាន​ការដឹកនាំ​បញ្ជា​ពី​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ។ ប្រភព​បន្តថា​៖ ក្នុង​ចុះបង្ក្រាប​នេះដែរ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​៧​នាក់ រួមទាំង​វត្ថុតាង មាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​០២​គ្រាប់ និង​សំភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន ។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រួវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅតាម​តុលាការ ដើម្បី​ដោះស្រាយ​តម​នីតិវិធី​ច្បាប់​៕