ប្រជាពលរដ្ឋ​៧២​គ្រួសារ​នៅ​សំណង់​មិន​រៀបរយ​ត្រូវបានធ្វើ​ពិធី​ចាប់ឆ្នោត​មក​នៅ​ដី​ល្វេ​ង​របស់លោក​ចិន​ល​ខ្មៅ​វិញ​

0

​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៥​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានធ្វើ​ពិធី​ចាប់ឆ្នោត​យក​សំណង់​ដី​ល្វែង​ថ្មី​របស់លោក​ចិន​ខ្មៅ​ដែល​រយះពេល​កន្លងមក​មាន​ប្រជាពលរដ្ឋ​ចំនួន​៧២​គ្រួសារ​ដែល​បានរស់នៅ​តំបន់​មិន​រៀបរយ​នៅ​ភូមិ​ក្បាលស្ពាន​នេះ​។​ពិធី​ចាប់ឆ្នោត​យក​សំណង់​ដី​ល្វេ​ង​ថ្មី​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ ស​មិត្ត​កិច្ច​ពាក់​ព​ន្ធ័​និង​ប្រជាពលរដ្ឋ​មក​ចាប់ឆ្នោត​ចំនួន​៧២​គ្រួសារ​ចាន​ចូលរួម​ផងដែរ​។​លោកស្រី​ចាន់​ថេ​ង​ចាន​មានimageប្រសាសន៍ថា​កន្លងមក​ប្រជាជនមាន​ចំនួន​៧២​គ្រួសារ​ដែល​បានមក​រស់នៅ​តំបន់​សំណង់​មិន​រៀបរយ​នៅក្នុង​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​នៅតាម​បណ្តោយ​បារ៉ែត​និង​នៅតាម​ដី​ចំណីផ្លូវ​រទេះ​ផ្លើ​ង​ប្រហែល​ជិត​១៥​ឆ្នាំកន្លងមក​ហើយ​ទើប​ថ្ងៃនេះ​ដោយមាន​ការជួយឧបត្ថម្ភ​ផ្ទាល់​ពី​សំណាក់​លោក​ឈឹម​សារឿន ហៅ​ចិន​ខ្មៅ​បាន​លះបង់​ដី​ផ្ទាល់ខ្លួន​ចំនួន​image (3)៧២​ល្វែង​ធ្វើការ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥១​គ្រួសារ​ដែល​ស្ម័គ្រចិត្ត​ទទួលយក​ដី​ល្វេ​ង​នេះ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ដី​សំរាប់​សាងសង់​លំនៅដ្ឋាន​ឲ្យ​បាន​សមរម្យ​និង​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ផង​។​លោក​គោ​ស៊ុំ​សារឿ​ត​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ដើម្បី​ឲ្យ​ខេត្តបន្ទាយមានជ័យ​នេះ​ក្លាយជា​ខេត្ត​អភិ​វ​ឌ្ឈ​ន៍​នោះ​លោក​បានធ្វើ​ការរៀបចំ​សំណង់​មិន​រៀបរយ​ឲ្យ​ក្លាយទៅជា​សំណង់​image (2)រៀបរយ​ឧទាហរណ៍​នៅ​ព្រឹក​នេះ​លោក​បានធ្វើ​ការរៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​៧២​គ្រួសារ​ដែល​រស់​នៅលើ​តំបន់​មិន​រៀបរយ​ឲ្យ​ទៅ​ចាប់ឆ្នោត​យក​ដី​ល្វេ​ង​ដែលជា​តំបន់​សំណង់​រៀបរយ​និង​មានកម្ម​សិទ្ធ​ត្រឹមត្រូវ​ហើយ​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​៧២​គ្រួសារ​ក្រោយពី​ទទួលបាន​ដី​ល្វែង​ស្របច្បាប់​ហើយ​មិន​ឲ្យ​លក់ដូរ​ឡើយ​។​លោក​ឈឹម​សារឿន​ម្ចាស់​សំណង់​ដី​ល្វេ​ង​បាន​និយាយថា​ដី​របស់គាត់​មាន​ទំ​ហ៊ុំ​ផ្ទៃដី​៨​ហិច​តា​ក្រោយពី​ចាក់ដី​រួច​ចែកចេញជា​ល្វែង​មាន​ចំនួន​៤៤០​ល្វែង​ក្នុងនោះ​មួយ​ល្វែង​មាន​បណ្តោយ​១៦​ម៉ែត្រ​និង​ទទឹង​៤.១​តឹក​ក្រាល​ការី​ឡា​នៅមុខ​ផ្ទះ​៥​ម៉ែត្រ​និង​ដឿ​ង​ហែម​១​ម៉ែត្រ​កន្លះ​ក្នុងនោះ​មាន​ប្រព​ន្ធ័​ទឹក​ប្រព័ន្ធ​ភ្លើង ដាក់លូ​ហើយ​ជាimage (1)ស្រេច​ហើយ​ក្នុងនោះ​ក៏មាន​ផ្សារ​ធំ​មួយ​នៅ​ចំ​កណ្តាល​ដី​ល្វេ​ង​នេះ​ទៀតផង​។​លោក​រឿន​បាន​និយាយ​បន្តថា​មួយ​ល្វែង​ក្នុងការ​ដាក់លក់​ជា​ផ្លូវការ​ពី​៩០០០​ដុល្លា​ទៅ​១០០០០​ដុល្លា​ហើយ​ស្រប​និង​នោះ​លោក​រឿន​ក៏បាន​ធ្វើ​ពិធី​ចែករំលែក​ដី​ល្វែង​នេះ​ដល់​ប្រជាពលរដ្ឋ​៧២​គ្រួសារ​ដែល​រស់នៅ​សំណង់​មិន​រៀបរយ​ដើម្បី​បានធ្វើ​ជាក​ម្មសិ​ទ្ទ​ផងដែរ​ប្រជាពលរដ្ឋ​ទាំង​៧២​គ្រួសារ​នោះ​ពេល​ចាប់ឆ្នោត​ហើយ​បានទទួល​សំ​ណោ​យ​ពី​លោក​អភិបាលខេត្ត​មាន​អង្ក​២៥​គីឡូក្រាម មី​១​កេះ ទឹកត្រី ិ​ង​ទឹក​សី​ុ​អី​ុ​វ​២​យួរ សារុង​មួយ​៕