​ប្រពល​រដ្ឋ​រស់នៅ​ចំណុច​ស្រី​គ្រប់​ល័​ក្ខ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដោយ​ផ្ទាំង​ប៉ាណូ​ស័ង្កសី​៧​សណ្លឹក​កំពុង​ត្រៀម​ដាច់​ធ្លាក់​មក​ដី​ខ្លាច​គ្រោះថ្នាក់​ដល់​មនុស្ស​

0

​ខេត្តបន្ទាយមានជ័យ​៖​ប៉ាណូ​មួយ​ផ្ទាំង​ធំ​ដែល​កន្លងមក​បានដាក់​តាំង​រូប​សម្តេច​ទាំង​៣​តែ​ត្រូវ​រហែក​អស់​បាន​គេ​ដោះចេញ​ស្ថិតនៅ​ខាងលិច​ស្រី​គ្រប់​ល័​ក្ខ​ប្រហែល​១០​ម៉ែត្រ​ក្នុងភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេ​ត​បន្ទាយមានជ័យ ប៉ាណូ​នេះ​មាន​ស័ង្កសី​៧​ផ្ទាំង​ក្នុង​១​ផ្ទាំង​មាន​កំពស់​ប្រហែល​៣​ម៉ែត្រ​និង​ទ​ទឹ ង​១​ម៉ែត្រ​ទម្ងន់​ស្មើ​និង​ជិត​១០០​គីឡូក្រាម​។​ស័ង្កសី​ទាំង​៧​ផ្ទាំង​មកដល់​សព្វថ្ងៃនេះ​របើក​ធ្លាក់​១​ផ្ទាំង​បាត់​ហើយ​នៅសល់​៦​ផ្ទាំង​ទៀត​ត្រៀម​និង​ដាច់​ធ្លាក់​បន្តធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​មានការ​ភិតភ័យ​យ៉ាងខ្លាំង​ព្រោះ​ខ្លាច​ស័ង្កសី​៦​ផ្ទាំង​នោះ​ដាច់​ធ្លា​ក់មក​ចំ​កូនចៅ​របស់ខ្លួន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​អ្នកស្រី​វ៉ន​ច​ន្ថុ​ល​រស់នៅ​ជិត​បា​៉​ណូ​នោះបាន​និយាយថា​អ្នកស្រី​បានឃើញ​ហេតុការណ៍​ផ្ទាល់​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៥​នៅ​ម៉ោង​ប្រហែល​២​រសៀល​នោះ​មាន​ខ្យល់​យ៉ាងខ្លាំង​បក់​ចំ​ប៉ាណូ​នេះ​បណ្តាល​ឲ្យ​ផ្ទាំង​ស័ង្កសី​ចំនួន​៣​សណ្លឹករ​បើកលាន់​សូ​គ្រាំងៗ​មួយសន្ទុះ​ក្រោយមក​ក៏​ដាច់​ធ្លាក់​មកដល់​ដី​សំណាង​ណាស់​ពេលនោះ​គ្មាន​មនុស្ស​ធ្វើ​ចរាចរណ៍​ទៅមក​ទើប​គ្មាន​មនុស្ស​គ្រោះថ្នាក់​។​អ្នកស្រី​បាន​បន្តទៀតថា​ផ្ទាំង​ប៉ាណូ​នេះ​បើ​មាន​មេឃ​កំពុង​ភ្លៀង​និង​មាន​ខ្យល់​ផង​នោះ​imageស័ង្កសី​ទាំង​៧​សន្លឹក​នោះរ​បើកលាន់​សូ​គ្រាំងរ​កល់​និង​ដាច់​ធ្លាក់​មក​ដី​ម្តងៗ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ព្រោះ​ខ្លាច​ស័ង្កសី​ទាំង​៧​សន្លឹក​នោះ​ដាច់​ធ្លា​ក់មក​ចាំ​កូនចៅ​របស់គាត់​អាច​ស្លាប់​បាន​យ៉ាង​ងាយ​។​អ្នកស្រី​បាន​បន្តទៀតថា​ទៅ​ថ្ងៃមុខ​ដោយមាន​ការភ័យខ្លាច​ស្លាប់​មនុស្ស​ជាយថាហេតុ​នោះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាននាំគ្នា​រាយការណ៍​ទៅ​អា​ជ្ញ​ធរ​ដែនដី​ដែរ​តែ​ម្នាក់ៗ​មិន​ចង់ដឹង​ចង់​ឮ​ហើយ​បាននាំគ្នា​និយាយថា​លោកស្រី​អភិបាលក្រុង​គេ​ដឹង​ហើយ​ថែមទាំង​ជិះ​រថយន្ត​កាត់​តាម​និង​ឃើញ​ទៀតផង​គាត់​មិនបាន​គិតគូ​ធ្វើ​ផង​ចេះ​ដឹងអី​តែ​យើង​មនុស្ស​តូចតាច​នោះ​។​មានពេលខ្លះ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត​ឲ្យ​ចុះមក​ពិនិត្យ​ដែរ​តែ​ម្នាក់ៗ​ឆ្លើយ​ដាក់គ្នា​យកតែ​រួចខ្លួន​មន្ត្រី​សាលាខេត្ត​ខ្លះ​និយាយថា​លោក​image (1)អភិបាលខេត្ត​គាត់​ដឹង​ដែរ​គាត់​មិន​ឲ្យ​កូនចៅ​ចុះមក​ពិនិត្យ​ផង​តើ​គាត់​ចេះ​ដឹងអី​ដែរ​ស័ង្កសី​នោះ​ដាច់​ធ្លាក់​មក​ចំ​អ្នកណា​ចំ​ទៅ​កុំ​ឲ្យ​តែ​ចំ​រួប​គាត់​។​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​បញ្ជាក់ថា​លោក​អាជ្ញាធរ​ស្រុក​ខេត្ត​ចេះតែ​មើល​ដំណាំ​គ្នា​យ៉ាង​ដូច្នេះ​ចុះបើ​ស័ង្កសី​នោះ​ដាក់​ធ្លា​ក់មក​ចំ​មនុស្ស​ស្លាប់​វិញ​តើ​អស់លោក​ណា​ចេញមុខ​ទទួលខុសត្រូវ​បើ​ផ្ទាំង​ប៉ាណូ​នោះ​ជា​សម្បត្តិ​សាធារណៈ​មនុស្ស​ដែល​ស្លាប់​ត្រូវ​អសារ​បង់​រឺ​៕