កាប្រលងយកសញ្ញាបត្រទុតិយភួមិឆ្នាំនេះខេត្តពោធិ៍សាត់មានសភាពរលូនគ្រប់មណ្ឌលខណ:មានការឹតបណ្ដឹងរបស់ក្រសួងអប់រំយុវជននិងកីឡារូចមក

0

ខេត្តពោធិ៍សាត់៖ មន្រ្តីនៅមន្ទីអប់រំយុវជននិងកីឡាខេត្តពោធិ៍បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នេះថា កាប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភួមិឆ្នាំសិក្សា២០១៤-២០១៥ ខេត្តពោធិ៍សាត់ក៍ដូចជានៅទូទាំងប្រទេសត្រូវបានចាប់ផ្ដើមហើយimage ដោយមានការិទ្ធបណ្ដឹងដល់សិស្សានុសិស្សគ្រប់មណ្ឌលទាំងអស់តាមកានែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីឲ្យសិស្សទាំងអស់បញ្ចេញសមត្ថភាពចំណេះដឹងរបស់ពួកគេរៀងៗខ្លួនយា៉ងសុក្រិដ្ឋបំផុតតាមបណ្ឌលប្រលងនៅទូទាំងខេត្តពោធិ៍រួមទាំងខេត្តនៅទូទាំងប្រទេស។ ដោយក្នុងកាប្រឡងនោះក៍មាន អ្នកសង្កេតការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយមកឃ្លាំមើលគ្រប់សកម្មភាពទាំងអស់ និង មានសិទ្ធិលើសពីមន្ត្រីអប់រំតាមមណ្ឌល ត្រង់ថា ពួកគេមានសិទ្ធិប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីថតយកភ័ស្តុតាង ហើយរាយការណ៍ភ្លាមៗ ក៍ប៉ុន្តែអ្នកសង្កេតការណ៍ទាំងនោះក៍មិនអាចថតវិញ្ញាសានៅលើក្តារខៀន ហើយក៍មិនសិទ្ធិimage (3)បញ្ជូនព័ត៍មានចេញទៅក្រៅបានឡើយ ក្នុងនោះដែរក៍ខាងក្រសួងអប់រំពុំមានគោលការណ៍រៀបចំការប្រឡងជាលើកទី២ ដូចឆ្នាំមុនឡើយ ។មន្រ្តីដដែលបានឲ្យដឹងទៀតថាឆ្នាំនេះបេក្ខជនដែលត្រូវចូលប្រឡងទូទាំងខេត្តពោធិ៍សាត់សរុបទាំងអស់មានចំនួន២១៣៤នាក់ក្នុងនោះមានសិស្សស្រីចំនួន១០៤៤នាក់ ហើយមណ្ឌលប្រលងត្រូវបានបែងចែកជា០៤មណ្ឌលដែលមានបន្ទប់ប្រលងចំនួន៨៧បន្ទប់ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត៣បណ្ឌល មានចំនួន៥៩បន្ទប់ និងមណ្ឌលមួយទៀតគឺមណ្ឌលថ្នាក់វិទ្យាសាស្រ្តសង្គមដែលមានចំនួន២៨បន្ទប់។មន្រ្តីដដែលក៍បានបញ្ជាក់ចុងក្រោយថា កាប្រឡងយកសញ្ញាបត្រទុតិយភួមិនេះ មានរយះពេលពីថ្ងៃគឺតាំងពីព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០១៥រហូតដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥ដោយលើវិញ្ញាសារមុខimage (2)វិជ្ជាដែលត្រូវប្រលងរួមមាន: គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស អក្សរសាស្រ្តខ្មែរ រូបវិទ្យា និង គណិតវិទ្យា។គួបញ្ជាក់ផងដែរថា បើតាមសេចក្ដីប្រកាសរបស់ឯកឧត្តម ឱម យ៉ិនទៀង គឺអ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងឆ្នាំនេះ មានចំនួន ៥៦២៥ ដែលចំនួននេះមានការកើនឡើង ក្នុងនោះមានយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ១១១៧នាក់ និងព្រះសង្ឃ១២៧អង្គ។ ឯកឧត្ដម ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយបន្តថាអង្គភាពរបស់ឯកឧត្តមនឹងផ្ដល់ថវិការ ដល់អ្នកស្ម័គ្រចិត្តសង្កេតការណ៍ទាំងនោះ ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលសម្រាប់រយៈពេល២ថ្ងៃ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ៕image (2) image (1)