រថយន្តសាំយ៉ុងដឹកឈើ២គ្រឿង១គ្រឿងក្រឡាប់និងមួយគ្រឿងទៀតត្រូវបានអាវុធហត្ថបង្ក្រាប

0

ស្ទឹងត្រែង៖ រថយន្តតសាំយ៉ុងដឹកឈើចំនួន២គ្រឿចេញពីស្រុកសៀមប៉ាងមួយគ្រឿងត្រូវបានក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៧និងមួយគ្រឿងទៀតត្រូវបានអាវុធហត្ថស្នាក់ការ៧៤៧បង្ក្រាបខណដែលរថយន្តនេះលបលួចដឹកឈើប្រណិតប្រភេទធ្នង់ឆ្ពោះទៅកាន់ទីរួម11938078_7nខេត្តស្ទឹងត្រែង។រថយន្តសាំយ៉ុងមួយគ្រឿងបានក្រឡាប់នៅយប់រំលងអាធ្រាត្រ ថ្ងៃទី២៤ខែសីហានៅចំណុចភូមិគីឡូប្រាំបីក្នុងសង្កាត់សាមគ្កីនិងមួយគ្រឿងទៀតត្រូវបានអាវុហត្ថស្នាក់ការ៧៤៧ធ្វើការបង្ក្រាបកាលពីវេលាម៉ោង៩និង៣០នាយប់ថ្ងៃទី២៣ខែសីហាឆ្នាំ២០១៥នៅចំណុចមុខស្នាក់ការអាវុធហត្ថ ស្តិតក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។ប្រភពពីសមត្ថកិច្ចបានអោយដឹងថារថយន្តដឹកឈើក្រឡាប់ម៉ាកសាំយ៉ុងពណិ៍សគ្មានស្លាកលេខដឹកឈើប្រណិតប្រភេទធ្ងង់បេងទ្វានិងសន្លឹកទ្វាមកដល់កើតហេតុបានបែកកង់ក្រឡាប់តែម្តង តែមិនបានមានមនុស្សគ្រោះថ្នាក់។ចំណែករថយន្តសាំយ៉ុងមួយគ្រឿងទៀតដែលអាវុធហត្ថបង្ក្រាបក៏ជាប្រភេទរថយន្តសាំយ៉ុងដូចគ្នា ពណិ៍ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើកន្លះរថយន្តជាប្រភេទឈើសន្លឹកនិងជាឈើប្រណិតដូចគ្នា ក្រោយកើតហេតុម្ចាសរថយន្តបានរត់គេចខ្លួនបាត់11897187_720បន្សល់តែវតាងតែប៉ុណ្ណោះ។ប្រភពបានបន្តថាក្រោយពេលរថយន្តដឹកឈើក្រឡាប់នៅពេលយប់នោះគេពុំឃើញមានសមណាចុះមកពិនិត្យនោះទេឈើដែលនៅក្នុងឡានត្រូវបានម្ចាស់ឈើយករថយន្តមួយគ្រឿងទៀតងនៅសល់តែតិចតួចតែប៉ុណ្ណោះ ព្រឹកឡើងទើបប៉ូសិសចរាចរមក តែមិនត្រូវបាននាំយករថយន្តនោះទៅកាន់ស្នងការទេ ត្រូវបានម្ចាស់យករថយន្តស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។ចំណែករថយន្តមួយគ្រឿងទៀត ដែលអាវុធហត្ថបង្ក្រាបនៅព្រឹកថ្ងៃទី២៤សីហានេះ ត្រូវបានកំលាំងអាវុធហត្ថធ្វើកំណត់ហេតុប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតានីតិវិធីច្បាប់៕11938078_7n 11897187_720