ប្រជុំផ្សព្វផ្សាយអំពីតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ឆ្នាំង ដោយលើកស្ទួយអោយជនពិការមានការងារធ្វើ

0

ខេត្តកំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងបានបង្កើនកិច្ចអន្តរាគមន៏ សេវាយុត្តិធម៏ ដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេញប្រវ័ញ្ចលើជនពិការ ដោយជម្រុញអោយជនពិការ បានចូលធ្វើការដែលគាត់អាចធ្វើបាន នៅS3320030តាមកន្លែងធ្វើការនានារបស់ឯកជន និងរដ្ឋនៅក្នុងខេត្ត  ឯកឧត្តម ឈួរ ច័ន្ទ ឌឿន អភិបានខេត្តកំពង់ឆ្នាំងបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត និងផែនការយុទ្ឋសាស្រ្តស្តីពីពិការភាពឆ្នាំ២០១៤-២០ ១៨ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០ ១៥ ដោយមានការចូលរួមរបស់ឯកឧត្តម ឯម ចន្ទ័មករា សមាជិកអចិន្ត្រៃយ៏ និងជាអគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋានក្រុមប្រឹក្សាសក ម្មភាពជនពិការ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបទៀត។ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៏នៅក្នុងកិច្ចប្រជុំនេះថា៖ ខេត្តមាន ឆន្ទះក្នុងការបញ្ច្រាបផែនការយុទ្ឋសាស្ត្រជាតិ ស្តីពីពិការភាពS3320023 ឆ្នាំ២០១៤-២០១៨ ទៅក្នុងផែនការសកម្ម ភាពសាលាខេត្ត ដែលនិងត្រូវចូលរួម អនុវត្តដោយក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តតែម្តង ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ដោយជម្រុញអោយជនពិការ បានចូលធ្វើការដែលគាត់អាចធ្វើទៅបាន នៅតាមកន្លែងធ្វើការនានារបស់ឯកជន និងរដ្ឋ នៅក្នុងខេត្ត ដែលមានដូចជាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង ផ្សេងៗទៀត។ ជាមួយគ្នានេះសាលាខេត្តបានបង្កើនកិច្ចអន្តរាគមន៏ សេវាយុត្តិធម៏ ដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេញប្រវ័ញ្ចលើជនពិការ ។ជាមួយគ្នានេះដែរ សាលាខេត្តកំពង់ឆ្នាំងបានប្តេជ្ញា ពង្រឹងនិងពង្រីកសេរីភាព សន្តិសុខបុគ្គល និងគ្រប់គ្រងស្ថានភាព នៃហានិភ័យ ស្ថានភាពបន្ទាន់ផ្នែកមនុស្សធម៏ ក្នុងពេលមានគ្រោះមហាន្តរាយ ដែលរួមបញ្ចូលទាំងជនពិការនៅក្នុងខេត្តទាំងអស់គ្នាផងដែរS3320014 ។លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្តកំពងឆ្នាំង បានថ្លែងថា៖យោងប្រកាសលេខ០០២ កសជ/ប្រក ចុះថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សសកម្មភាពជនពិការ ស្តីពីរៀបចំនិងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពថ្នាក់រាជធានី ខេត្ត សាលាខេត្តកំពង់ឆ្នាំង បា នបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តាមរយៈសេចក្តីសម្រចលេខ ៩៩ សសរ កឆ ចុះថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៥ ដោយមានរូបលោក ជាប្រធានកិត្តិយស និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ឋ គណៈអភិបាល ស្រុក តំណាងនិយោជក និងជនពិការសរុប៤៥រូប ។ នៅក្នុងកិច្ចប្រជុំនេះ ឯម ចន្ទ័មករា សមាជិកអចិន្ត្រៃយ៏ និងជាអគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋា នក្រុមប្រឹក្សា សកម្មភាពជនពិការ បានមានប្រសាសន៏ផ្តាំផ្ញើរដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់ អោយអស់លទ្ធភាពដើម្បីជួយជនពិការក្នុងខេត្ត អោយមានការងារសមរម្យតាមដែលគាត់ជាជនពិការអាចធ្វើបាន ដើម្បីអោយពួកគាត់មានទឹកចិត្តថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ពួកគាត់និងមិនដែលបំភ្លេចចំពោះពួកគាត់ជាជនពិការនោះឡើយ៕IMG_9554 IMG_9546