ឯកឧត្តមអ៊ឹុង ម៉េងហ៊ួរប្រធានក្រុមប្រឹក្សារខេត្តបាន អញ្ជើញបើកវិញ្ញាសារនៅអនុវិទ្យាល័យមិត្តភាព កម្ពុជា ជប៉ុន កំពតក្រុង

0

កំពត៖ នៅព្រឹកថ្ងៃដំបូងទី២៤សីហានេះឯកឧត្តម អ៊ឹុង ម៉េងហ៊ួរប្រធានក្រុមប្រឹក្សារខេត្តបានអញ្ជើញបើកវិញ្ញាសារនៅអនុវិទ្យាល័យមិត្តភាព កម្ពុជា ជប៉ុន កំពតក្រុង ស្ថិតនៅ ក្រុងកំពត ខេត្តកំពត។សម័យប្រឡងបាក់ឌុបនៅក្នុងខេត្តកំពតរយ:ពេលប្រឡងសញ្ញាប័ត្រមធ្យមFB_IMG_1440389497440សិក្សាទុរតិយភូមិប្រព្រឹត្តទៅរយ:ពេល២ថ្ងៃ.ថ្ងៃទី២៤.២៥សីហានេះនៅទូទាំងប្រទេស។ឯកឧត្តមប្រធានក្រុមប្រឹក្សារខេត្តបានមានប្រសាសន៏ថា:ក្មួយៗត្រូវខំប្រឹងប្រែងឱ្យបានខ្លាំងក្លាចំពោះចំណេះដឹងដែលបានរៀនកន្លងមកដើម្បីទទួលបានលទ្ធផលល្អជាធនធានមនុស្សពិតប្រាកដ។លោកតាក ហាប់ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តបានប្រាប់អោយដឹងថា:បេក្ខជនដែលមកប្រលងមានចំនួន6302នាក់ក្នុងនេះមានស្រីចំនួន2021នាក់.មានមណ្ឌលប្រឡងចំនួន៧ស្មេីរនឹង172បន្ទប់ និងគណៈមេប្រយោគខេត្តមានចំនួន750នាក់ ។លោកបានបន្តទៀតថាៈចំពោះបេក្ខជនដែលចូលប្រឡងយកចូលបានតែក្រដាស់បន្ទាត់ប៊ិចមិនអាចយកអ្វីចូលបានឡើយសូម្បីតែកាបូបលុយក៏មិនបានដែរពីព្រោះមានអ្នកសង្កេតការនិងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយជាច្រើននាក់ចាំឃ្លាំងមើល ។FB_IMG_1440389492939 FB_IMG_1440389487208 FB_IMG_1440389481272