​ ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បង្ក្រាប​កាឡេ​ថង​ដឹកឈើ​ខុសច្បាប់

0

​កំពង់ធំៈ សកម្មភាព​ដឹកឈើ​តាម​បណ្តោយ​ផ្លូវ ភូមិ​ក្រវ៉ា បាក់ស្នា​ឆ្ពោះ​មក​កំពង់ថ្ម បានធ្វើ​សកម្មភាព​ដោយ​រលូន ដោយ ពុំ​ត្រូវបាន​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះឡើយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា សមត្ថកិច្ច​នៅតាម​ដងផ្លូវ បាន ទទួល​លាភស្ការៈ​ខ្លះ​ហើយ ទើបបានជា​កើត​ជំងឺ ស្ពឺ​កជាប់​ត្រគៀគ មិនអាច​ប្រតិបត្តិ​តួនាទី​ជា​អ្នក​បង្ក្រាប​បទល្មើស​ឈើ ដោយ​ខុសច្បាប់​។​
​ជា​ស្តែង​កាឡេ​ថង មួយគ្រឿង ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ រី មានមុខរ​បរជា​ឈ្មួញ​ឈើ រកស៊ី​ដឹកឈើ​គ្មាន​ច្បាប់ ប្រចាំឆ្នាំ​ប្រចាំ​ផ្លូវ ពុំ​ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ បារាយណ៍ មាន​វិធានការ​ក្នុងការ​បង្ក្រាប​នោះឡើយ ទោះជា​ដឹក ចង់​រូង​ផ្លូវ​ក៏ដោយ ទើបតែ​នៅវេលា​ម៉ោង ៨.៣០​នាទី​យប់​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង បញ្ជា​ឲ្យ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប កាឡេ​ថង​មួយគ្រឿង​មាន​ម្ចាស់​ឈ្មោះ រី ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាតិ តាម​ការប៉ាន់ស្មាន​ចំនួន​៦ ម៉ែត្រគូប នៅ​ចំនុច ជិត​ស្នាក់ការ​សន្តិសុខ ១០២ ភូមិ​យាយ​ទៀង ឃុំ​បា​ល្ល័​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​
​សមត្ថកិច្ច​ដែល​បាន​ចុះ​ឃាត់​កាឡេ​ថង គេ​សង្កេតឃើញ​មាន​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​មន្ត្រី​សង្កាត់រដ្ឋបាល ព្រៃឈើ​បារាយណ៍ រួមទាំង​កម្លាំង​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចុះបង្ក្រាប​បទល្មើស​ដឹកឈើ​ដោយ​ខុសច្បាប់ ហើយ​បា​ម​នាំ​ទាំង​កាឡេ​ថង និង ឈើ​ជា​៦​ម៉ែត្រគូប យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម ដើម្បី​ចាត់ការ​តាម ច្បាប់​។​
​លោក សុទ្ធ ម៉ា​រី ធ្លាប់បាន​ផ្តល់នូវ​បទ​សម្ភាស​ថា នាពេល​បច្ចុប្បន្ន ត្រូវបាន​រឹតបន្តឹង​ការដឹកជញ្ជូន​ឈើ ដោយ​ខុសច្បាប់ រួមទាំង​ការដឹក​សិប្បកម្ម​ដែល​មិនទាន់បាន​កែច្នៃ រួមទាំង​ជន្លង់ម្រិច និង​ការ​ដឹកអុស ដែលមាន​ទំហំ​ធំ កាត់​ចេញពី​ព្រៃ ដែល​ត្រូវបាន​ហាមឃាត់ ដោយសារតែ មាន​ជន​ខិ​ស​ខូច​បាន​លួច អា​ឈើ កាត់​ដើមឈើ ក្នុងព្រៃ​រក្សា​ទុកជា​អចិ​ន្ត្រៃ លោក​បាន​បញ្ជាក់ថា បើសិនជា​មិន​ទប់ស្កាត់​ខ្លះ កាឡេ​ថង​ដឹកឈើ​កំណាត់ៗ​រាប់រយ​គ្រឿង​ដង្ហែរ​គ្នា ចំណែក​ព្រៃឈើ វា​កាន់តែ​រលាយ​ហិនហោច​មិនខានឡើយ ទើប​មានការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ របស់​ក្រសួង​ឲ្យ​ទប់ស្កាត់ និង​រឹតបន្តឹង​កា​ដឹក ឈើ​ដោយ​គ្មាន​ច្បាប់ ក៏ដូចជា​ការថែរក្សា​ព្រៃឈើ​ផងដែរ​។​
​ដោយ ប៊ុន រដ្ឋា

1 3 4 5 6 7 8