​លោក​អាត់​ខែម​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ​ប៉ុស្ដិ៍​រដ្ឋបាលន​គ​បាល​បាល​សង្កាត់​និម្មិត​ថ្មី​១​ខ្នង​ចំណាយ​អស់​ទឹកប្រាក់​៣.៧០០០​ដុល្លា​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៥​លោក​ឧត្ដមសេនីយ៍ ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​លោក​សាន​ស៊ានហូ​អភិបាលស្រុក​អូរជ្រៅ ស្នងការ​ង អធិការ នគ​បាល និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អធិការដ្ឋាន​នគរបាល​ថ្មី​មួយ​ខ្នង​របស់​ស្រុក​អូរជ្រៅ ដែល​បាន​សាងសង់ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក​អធិការ​ដោយមាន​ការចូលរួម​បរិច្ចាគ​ថវិការ​ពី​សប្បុរសជន​នានា អាជីវករ និង​ប្រជាពលរដ្ឋ​ចំណាយ​ការកសាង​អស់​ជា​ទឹកប្រាក់​ប្រមាណ​៣,៧០០០​ដុល្លារ សម្រាប់​ផ្ដល់​image (3)ភាពកក់ក្ដៅ និង​ផាសុខភាព​ជូន​ដល់​កងកម្លាំង​នគរបាល​ស្រុក​អូរជ្រៅ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។​លោក​អាត់​ខែម​បាន​មានប្រសាសន៍ថា​កន្លងមក​ក្នុងស្រុក​អូរជ្រៅ​នេះ​ពុំមាន​ប៉ុស្តិ៍​រដ្ឋបាលន​គ​បាល​បំរាប់​បំរើ​តាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​បានឡើយ​ទើប​លោក​អធិការ និង​សប្បុរសជន​បាន​ផ្តួចផ្តើម​សាសង់​អគារ​រដ្ឋបាល​នេះ​ឡើង​ដើម្បី​ងាយស្រួល​បំរើ​តាម​សេចក្តីត្រូវការ​របស់​ប្រជាimage (1)ពលរដ្ឋ​។​លោក​អាត់​ខែម​បាន​និយាយ​បន្តទៀតថា​ថ្ងៃនេះ​លោក​ក៏បាន​ចូលរួម​កាត់​ខ្សែបូ​ដាក់​សម្ពោធ​ប៉ុស្ដិ៍​រដ្ឋបាល​ស្រុក​អូរជ្រៅ​នេះ​ផងដែរ​ដែល​ត្រូវបាន​សាងសង់ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម របស់​អធិការ ក្រុង​ប៉ោយប៉ែត និង​នាយ នគរបាល​ប៉ុស្ដិ៍​ក្រោម​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​និង​អាជីវករ​ជាច្រើន​នាក់​ផងដែរ​។​នៅ​ទីបញ្ចប់​កម្មវិធី​ប្រជាពលរដ្ឋ​ចំនួន​២២០​នាក់​នេះ​បានទទួល​image (2)បាន​ថវិកា ១​ម៉ឺន​រៀល​និង​ត្រីងៀត​មួយកញ្ចប់​សារុង​មួយ និង​ថវិការ​១​ម៉ឺន​រៀល​ព្រមទាំង​ហូបបាយ​សាមគ្គី​ជាមួយគ្នា​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ទៀតផង​។​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ក៏បាន​បំពាក់​សម្លៀកបំពាក់​ជូន​ក្រុម​ប្រជា​ការពារ នៅ​សង្កាត់​និម្មិត្ត​ផងដែរ​។ imageលោក​ឧត្ដមសេនីយ៍​ស្នងការ បាន​ជំរុញ ឱ្យ​កងកម្លាំង នគរបាល​ទាំងអស់ ត្រូវបាន​បង្កើន​សកម្ម​ភាព ចុះ​ល្បាត​តាម​មូលដ្ឋាន ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បង្ក្រាប​បទល្មើស និង​ទប់ស្កាត់​បទល្មើស រក្សា​សន្ដិសុខ​ឱ្យ បាន​ជូន​ប្រជាពលរដ្ឋ មាន​ភាពកក់ក្ដៅ និង​មាន​ជំនឿ​មកលើ​កងកម្លាំង​នគ​បាល​ទាំងអស់​ផងដែរ​៕