​លោកជំទាវ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ផ្តល់​អំណោយ​ជូន​គ្រួសារ​ ​ប្រជាពលរដ្ឋ​មានកូន​ច្រើន​និង​មាន​ជម្ងឺ​រាំ​រ៉ៃ​

0

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ដែលមាន​កូន​ច្រើន​ដល់​ទៅ​៩​នាក់ និង​កូន​
​ប្រុស​ម្នាក់​មាន​ជម្ងឺ​រាំ​រ៉ៃ​ជាង​៦​ឆ្នាំ​ព្យា​ល​បាល​មិនជា រស់នៅ​ភូមិ​សេរី​ឆោម ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ បានទទួល​អំណោយ​មនុស្សធម៌ ពី​លោកជំទាវ​កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​។​ ​លោក ប៉ែន ប៊​ន សមាជិក​ក្រុមប្រឹក្សាឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច បានអោយដឹង​​ថា​៖​ដោយ​ពិនិត្យឃើញ​ការលំបាក​ខ្វះខាត របស់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​១​គ្រួសារ ប្តី​មាន​DSC07984
​ឈ្មោះ គឹម រ៉​ន អាយុ​៦៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ុំ ណេ​ន មានកូន​៩​នាក់​ក្នុងបន្ទុក និង​កូន​ប្រុ​
​សម្នាក់ ឈ្មោះ អំ ហៃ អាយុ​៣៦​ឆ្នាំ មាន​ជម្ងឺ​ញ័រ​ដៃជើង ព្យា​ល​បាល​ជាង​៦​ឆ្នាំ លក់​គោ​លក់​ដីស្រែ​អស់​នៅតែ​មិនជា លោក​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​សុំ​ណោ​យស​ង្គ្រោះ​។​
​ ​ដោយ​ក្តីមេត្តា​និង​ទឹកចិត្ត​មនុស្សធម៌ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ លោក​ជំ​
​ទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​គណៈ​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង និង​លោក​ជំ​
​ទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​ចុះមក​សួរសុខទុក្ខ ដល់ផ្ទះ​ក្រុមគ្រួសារ​ខាងលើនេះ​ដោយផ្ទាល់ និង​បាន​យក​អំណោយ​រួមមាន​អង្គរ​៥០​គីឡូ ទឹកត្រី​មួយ​យួរ ស្ករស​២​គីឡូ ខ្ទឹមស​២​គីឡូ ត្រីខ​១​យួរ និង​ថវិកា​១៩​ម៉ឺន​រៀល ( ក្នុងនោះ​៥​ម៉ឺន​រៀល​ជា​ថវិកា​របស់លោក​ច​ន្ធី អភិបាលរង​ស្រុក​កំពង់ត្រឡាច ) ទៅ​ចែកជូន​ផ្ទាល់ដៃ​ផងដែរ​។​DSC07981
​ ​លោកជំទាវ​ទាំង​២ ក៏បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​
​ថ្នាំ​ដឹកនាំ​សភាជាតិ និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ផងដែរ ដែ​
​ល​ជានិច្ច​ជា​កាល សម្តេច​តែងតែ​ជួយ​ដោះស្រាយ​រាល់​ក្តី​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេង​គ្រប់ៗ​រូប ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឬ​រើសអើង​វណ្ណៈ​អ្វី​នោះឡើយ​។​DSC07986
​ ​លោកជំទាវ ក៏បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​អាជ្ញាធរ​ឃុំ​ស្រុក សូមជួយ​ពិនិត្យមើល​ការ​លំ​
​បាករ​បស់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន និង​រាយការណ៍​អោយបាន​ទាន់ពេលវេលា​ដល់​
​ថ្នាក់​ខេត្ត ដើម្បី​រួមគ្នា​ជួយ​ដោះស្រាយ​និង​សង្គ្រោះ​ពួកគាត់​អោយបាន​ទាន់ពេលវេលា សម​
​ស្រប​និង​អនុសាសន៍​របស់​សម្តេច​នាយ​យក​រដ្ឋមន្ត្រី បាន​លើកឡើងថា មិនត្រូវ​ទុកអោយ​
​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់បាយ​ស្លាប់​នោះឡើយ​៕