​អាជ្ញាធរខេត្ត​ព្រះសីហនុ​ចុះ​ផ្អាក​កា​ដ្ឋា​ន​សំណង់​និង​សកម្មភាព​អាជិ​វក​ម្ម​រោងចក្រ​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​បេតុង​(union Padfic)​សញ្ញា​K,cement)​ដោយសារ​គ្មាន​ច្បាប់​អនុ​ញា​តិ្ត​

0

​ខេត្ត​ព្រះសីហនុ​៖​ក្រុមការងារ​ចំរុះ​របស់​អាជ្ញាធរខេត្ត​រូ​ម​មាន​.​នាយករង​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ​.​អភិបាលរងក្រុង​ព្រះសីហនុ​.​ប្រធាន​និង​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​.​មន្ត្រី​ជំនាញ​ភូមិបាល​ក្រុង​រូ​ម​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​.​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​នៅ​រសៀល​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៥​នេះ​បាន​ចុះទៅ​ធ្វើ​ការផ្អាក​សកម្មភាព​អាជីវកម្ម​រោងចក្រ​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​(union Padfic)​សញ្ញា​(K,cement) ដែលមាន ទីតាំងនៅ​ខាងមុខ​វត្ត​ឥ​ទ្ទ​ញាណ​(​ហៅ​វត្ត​ក្រោម​)​ស្ថិតនៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ​ជា​បណ្តោះអាសន្ន​ដោយសារតែ​រោងចក្រ​មួយ​នេះ​មិនទាន់​មានច្បាប់​គ្រប់គ្រាន់​ពាក់​ព​ន្ធ័​ការធ្វើ​អជីវ​កម្ម​របស់​ខ្លូន​។​20150825_151535_resized
​ ​.​លោក​លី វ៉ាន់ដា អភិបាលរងក្រុង​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ទីតាំង​រោងចក្រ​ខាងលើ នេះ​ស្ថិត នៅក្នុង​តំបន់​បឹង​ព្រែក​ទប់​បឹង​ស្តុ​ប​ទឹកស្អាត និង​មាន ចង្ងាយ ប្រវែង ប្រមាណ ២៥០​ម៉ែត្រ​ពី​បឹង ប៉ុ​ណ្ណុះ ។​កា​ដ្ឋា​ន​សំណង់​រោងចក្រ លាយ ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន​(union Padfic)​សញ្ញា​(K,cement)​ខាង លើ​នេះ​បានធ្វើការ​សាង សង់​សម្រេច ប្រមាណ​ជាង ៨០​ភាគរយ ទៅហើយ​មិនមាន​ច្បាប់​អ្វី​ទាំងអស់​. ដូចជា ច្បាប់ អនុ​ញា​ត្តិ ធ្វើការ​សាងសង់ .​ច្បាប់​ធ្វើ អាជីវកម្ម​ឬ​អាជ្ញា​ប​ណ្ណ័​បើក​អជីវ​កម្ម​មិនទាន់មាន​នៅឡើយ ទេ​។20150825_152220_resized
.​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ត្រូវបាន​ក្រុមការងារ​ចំរុះ​របស់​ខេត្ត​ព្រះសីហនុ​សម្រេច​ធ្វើការ​ផ្អាក​ដំណើរការ​សាងសង់​និង​អាជីវកម្ម​ជា​បណ្តោះអាសន្ន​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​សកម្មភាព​បន្តទៀត​នោះទេ​។​ក្រុមហ៊ុន​នេះ អាច​ដំណើរ ការឡើង​វិញ​បាន​លុះត្រា​តែមាន ច្បាប់​អនុ​ញា​ត្តិ​គ្រប់គ្រាន់​ទើប​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​អជីវ​កម្ម និង​ការសាងសង់ បន្ត​។​20150825_150535_resized
​ ​.​ដោយឡែក​សំរាប់​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​ក៍ បានបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​(unionPadfic)​សញ្ញា​(K,cement)​ខាងលើនេះ​មិនមាន​ច្បាប់​អនុ​ញា​ត្ត​អ្វិ ទាំង អស់​គឺ​សូម្បីតែ​បន្តិច​ក៍​គ្មាន​ដែរ ប៉ុន្តែរ​ជុំវិញ​បញ្ហារ​នេះ​ខាង​មន្ទីរ​របស់លោក​បានធ្វើ​ការអញ្ជើញ លោក ម៉ម​សុខន ជា​តំណាង​ក្រុមហ៊ុន​(unionPadfic)​មក​ធ្វើការ​ពិភាក្សា​រូ​ច​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែ សីហា​ឆ្នាំ​២០១៥​នេះ​ស្តីអំពី​លក្ខ​ណ័​និង​កិច្ចសន្យា​មួយ​ចំនូ​ន​ក្នុងការ​សុំច្បាប់​អនុ​ញា​ត្ត​ធ្វើកា​សាងសង់​រោងចក្រ​និង​ច្បាប់​ធ្វើ​អជីវ​កម្ម ដោយ​ក្នុងនោះ​មាន​លក្ខ​ណ័​ចំនូ​ន​៤​ចំណុច​សំខាន់ៗ​ដែល​ភាគី​រោងចក្រ​ត្រូវតែ អនុវត្តន៍​ឲ្យ​បាន រូ​មមា​នទី​១.​ត្រូវយក​ប្លង់ដី​កម្មសិទ្ធិ​ទីតាំង​រោងចក្រ​ដែល​កំពង់ធ្វើការ​សាងសង់​មក​ដាក់ជូន មន្ទីរ​20150825_152817_resizedឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​ពិនិត្យ ក្នុងករណី​ដែល​ទីតាំង​រោងចក្រ​ពុំមាន​ប្លង់​កម្មសិទ្ធិ​ទេ រោងចក្រ​ត្រូវ​ប្រឈម​ធ្វើការ​រុះរើ​ចេញពី​តំបន់​នេះ​។​ទី​២.​ត្រូវធ្វើ​កិច្ចសន្យា​ការពារ​បរិស្ថាន ដោយ​មិន​បង្ហូរ កាក សំណល់​រាវ​រឹង​ចូលទៅក្នុង​បឹង​ព្រែក​ទប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការប្រើប្រាស់​ទឹកសាប​។​ទី​៣.​ក្រុមហ៊ុន ត្រូវ សុំ​ប្រកាស​បង្កើត​រោងចក្រ​និង​វិញ្ញាបនបត្រ​ដំណើរការ​មុខ​និង​ចាប់ផ្តើម​ដំណើរការ​។​ទី​៤.​ក្រុមហ៊ុន​ត្រូវ ផ្អាក​ដំណើរការ​សាងសង់​រោង​ចក្រ ជា​បណ្តោះអាសន្ន រងចាំ​មាន​ប្រកាស់​បង្កើត​រោងចក្រ​ពី​ក្រ​សូង ឧស្សាហកម្ម​និង​សិប្បកម្ម​ជាមុនសិន​។​រាល់​លក្ខ​ណ័​ទាំងអស់​ខាងលើ​ត្រូវបាន​លោក ម៉ម​សុខន ជា​តំ ណា​ង ក្រុមហ៊ុន​(unionPadfic)​ទ​ទូល​យល់ព្រម​ធ្វើតាម​ទាំងអស់​ដោយ​គ្មាន​ការតវ៉ា​ប៉ុន្តែរ​ត្រង់​ថា​អនុវត្តន បាន​ឬ​មិនបាន​នៅ​ពុំ​ទាល់​ដឹង​នៅឡើយ​ទេ​។​
​ ​.​គូរ​បញ្ជាក់​ផងដែរ​ថា​ទីតាំង​ដី​ដែល​កំពង់ធ្វើការ​សាងសង់​រោងចក្រ​ខាងលើនេះ​(​មាន​ក្បាលដី​លេខ​៣២៤៥)​ទំហំ​៨០៩១​ម៉ែត្រការ៉េ ក្រុមហ៊ុន​បាន​ជូ​លពីរ​ឈ្មោះ​សូន សារិន ក្នុង​កុងត្រា​រយៈពេល​ឆ្នាំ​ប៉ុន្តែរ ទីតាំង​ដី​នេះ នៅ​មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​ស្រប់ច្បាប់​នៅឡើយ​ទេ​នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ជំនាញ សុរិយោដី ហើយ​ដី​ចំណុច​នេះ​ក៍​ជា​ដី​ស្ថិតនៅក្នុង​តំបន់​បឹង​ព្រែក​ទប់ ដែល​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បក ម្ម​ខេត្ត​កំពង់​ស្នើរ​សុំ អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រ​សូង​ដែនដី​សូម​ផ្អាក់​ការចេញ​ប្លង់​កម្មសិទ្ធិ​ផងដែរ​៕20150825_150345_resized