បើករថយន្តងងុយដេកខ្លាំងពេក មិនព្រមឈប់នៅតែខំបើកខុសផ្លូវធ្លាក់ពីលើស្ពាន បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់.

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង២និង២០នាទីយប់ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥.មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ជាតិលេខ៦៧B នៅចំណុចស្ពានថ្ម ស្ថិតនៅក្នុងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ.។IMG_7645លោកវរសេនីយ៍ទោសុីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែងបានឲ្យកម្ពុជាថ្មីដឹងថា ដោយរថយន្តកាមរីបាឡែន ពណ៍ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ ២k១៧៨០ ធ្លាក់ពីលើស្ពានក្រឡាបផ្ងាជើងឡើងលើ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាល២នាក់។. ដោយមូលហេតុអ្នកបើកបរងងុយដេក។លោកវរសេនីយ៍ទោសុីម វណ្ណះ អធិការនគរបាលស្រុកបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង៣នាក់ ១ឈ្មោះអ៊ូរ ទិត្យ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារមុខរបរPMរងរបួសស្រាល ២ឈ្មោះអូរ ចាន់ ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ៣ឈ្មោះលីស ស្រីណាក់ ភេទស្រីអាយុ៣៤ឆ្នាំរស់នៅភូមិឃុំដូចគ្នាខាងលើ មានផ្ទៃពោះ រងរបួសធ្ងន់ធ្ង បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រីឯរថយន្តត្រូវបានអធិការដ្ឋាននគរបាលស្រុកយកមករក្សាទុក៕IMG_7642 IMG_7643