ឧត្តម បណ្ឌិត អ៊ុករ៉ាប៊ុន រដ្នមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផ្ដល់ប្រាក់ដល់គណះកម្មាការ ស .ប. ក សាខាមន្ទីរកសិកម្មខេត្តកំពង់ធំ

0

កំពង់ធំ ៖កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៥ លោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តនិងជាប្រធានគណះកម្មការ ស ប ក សាខាខេត្តកំពង់ធំ បានទទួលភារកិច្ច ដឹកនាំក្រុមការងារនាំយកប្រាក់វិភាគទានសហគមមិត្តបុគ្គលិក កសិកម្មកម្ពុជាជូនគ្រួសារសព២គ្រួសារImage29 ចំនួន ១២លានរៀល ។ពិធីប្រគល់ប្រាក់វិភាគទាននេះ ត្រូវបានប្រគល់ដល់គ្រួសារសព លោក ឡោ យ៉ុន ចំនួន ៦លានរៀល និងគ្រួសារសពលោក ខែក ខុន ចំនួន៦លានរៀល ក្នុងនោះដែរលោក លោកធីវ វណ្ណធីរ ប្រធានគណះកម្មការ បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក ដល់ក្រុមគ្រួសារ សព ដោយមានខ្លឹមសារថាការបាត់បង់ធនធានមនុស្សរបស់មន្ទីរកសិកម្មដំណាក់កាលដំបូងគឺមន្រ្ដីចូលនិវត្តន៍បានទទួលមរណះភាព ជាការចូលរួមសោកស្ដាយ យ៉ាងក្រៃលែង និងបានជំរាបពីលក្ខន្ដិកះក៏ដូចជាគោលការណ៍ផ្ដល់ជូនសហព័ន្ធ ប្ដីប្រពន្ធ ដែលមិនមែនជាសមាជិក ដែលទទួលមរណះភាពមុន ត្រូវបានទទួលការឧបត្ថមចំនួន ៣លានរៀល ក្នុង១នាក់ ចំពោះសមាជិកសហគមន៍ ទទួលបាន ៦លានរៀល បន្ទាប់មកImage34បានហែកស្រោមសំបុត្របណ្ដាំមរតកដើម្បីអានខ្លឹមសារអោយតំណាងក្រុមគ្រួសារស្ដាប់ មើល និងប្រគល់ជូន ព្រមទាំងបានអាននូវសាររលែកទុក្ខ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទស្ដាប់និងប្រគល់ជូន តាមឈ្មោះដែលត្រូវបានទទួលតាមបណ្ដាំមរតកនេះ។
ចុងក្រោយ តំណាងក្រុមគ្រួសារនៃសព បានសំដែងនូវការគោរពដឹងគុណជាអនេកប្បការចំពោះថ្នាក់ដឹកនាំរបស់ក្រសួង និងមន្ទីរ កសិកម្មខេត្តដែលបានពាំនាំយកថវិការទាំងនេះមកជូនក្រុមគ្រួសារសព ដែលកំពុងតែខ្វះខាត ក្នុងជីវភាពគ្រួសារ ទីបញ្ចប់ លោកប្រធាន គណះកម្មការ បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារ សពដែលទទួលបានប្រាក់វិភាគទាននេះ យកទៅប្រើប្រាស់អោយសមប្រកប តាមគោលការណ៍របស់ខ្លួនប្រកបដោយសុវត្ថិភាព៕Image35