លោក​ប៉ែន​យេន​ជំទប់​ទី​១​ត្រូវបាន​ប្រកាស​តែង​ជា​មេឃុំ​ឈ្នួ​មានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ​លោក​ប៉ែន​យេន​ក្រោយពី​បាន​ចូល​បំរើកា​ងារ​ជា​ជំទប់​ទី​១​ក្នុង​ឃុំ​ឈ្នួ​រ​មាន​អស់​រយះពេល​ជាង​៤​ឆ្នាំកន្លងមក​លោក​បាន​មាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញ​ភា​រះ​កិច្ច​ជូន​ជាតិ​មាតុភូមិ​បានល្អ​ទើប​ក្រសួងមហាផ្ទៃ​ប្រកាស​តែងតាំង​លោក​ជា​មេឃុំ​ឈ្នួ​រ​មានជ័យ​ចាប់​ពីថ្ងៃ​ប្រកាស​តែងតាំង​នេះ​តទៅ​។​ពិធី​ប្រកាស​តែងតាំង​នេះ​ធ្វើ​នៅ​សាលាឃុំ​ឈ្នួ​រ​មានជ័យ​នៅ​ល្ងាច​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៥​ដោយមាន​ការចូលរួម​លោក​គោ​ស៊ុំ​សារឿ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី​សុវណ្ណ​រិ​ទ្ធ​អភិបាលស្រុក​ព្រះនេត្រព្រះ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​image (1)ទៀត​។​លោក​ណង​វ​ទ្ធី​នាយការិយាល័យ​ធនធានមនុស្ស​បាន​ឡើង​អាន​សេចក្តីប្រកាស​លេខ​៥៨៨៥ ប្រ ក ត្រូវបានតែងតាំង​លោក​ប៉ែន​យេន​ជា​មេឃុំ​ឈ្នួ​រ​មានជ័យ លោក​អ៊ុន​ឈឿ​ជា​ជំទប់​ទី​១ លោក​ចាប​វឿ​ជំទប់​ទី​២​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍ថា​លោក​image (2)ប៉ែន​យេន​ក្រោយពី​បាន​ចូលកាន់​មុខតំណែង​ជា​មេឃុំ​ថ្មីៗ​រួចមក​ត្រូវ​យកចិត្តទុកដាក់​រប​ស់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​ខ្ពស់​និង​ត្រូវ​ចេះ​គោរព​ច្បាប់រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា​និង​ត្រូវអនុវត្ត​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាលខេត្ត​ក្រុង​និង​ត្រូវខិតខំ​បំពេញភារកិច្ច​ដោយ​អនុលោម​តាម​គោលការណ៍​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត​ឲ្យ​មាន​image (4)ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​ចូលរួម​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​និង​សហ​ការណ៍​ជាមួយ​គ្រប់​ស្ថ​ប័ន​ពាក់​ព​ន្ធ័​បានល្អ​ប្រសើរ​ត្រូវធ្វើ​ការដោះស្រាយ​ក្នុង​ការផ្តល់សេវា​រដ្ឋបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ជា​ចាំបាច់​៕