​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​និង ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៦​គ្រួសារ​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​មានការ​លំបាក​និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៦​គ្រួសារ​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវបាន​ឯកឧត្តម អ៊ុន​សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត អាជ្ញាធរ​ដែនដី​បាន​ចុះសាកសួរ​សុខទុក្ខ និង​យក​អំណោយ​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​នៅ​សាលាសង្កាត់​ផ្សារឆ្នាំង​ ​ក្រុង​កំពង់ឆ្នាំង​។
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖11951763_492028264307510_8768753759007554079_n
​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ខាងលើនេះ​ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម មី​១​កេះ​, ត្រីខ​១០​កំប៉ុង​, ភួយ​១,​ក្រ ម៉ា​១​និង​សា​រ៉ុង​១​។​
​ ​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម អ៊ុន​សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បា​11136702_492028230974180_9079256253159943384_n(1)
​ទ​ក្រហម​កម្ពុជា​ ​ដែល​សម្តេច​លោក​តែងតែ​នឹករលឹក​ ​គិតគូរ​ពី​សុខទុក្ខ និង​ផល​លំបាក​ក្នុងការ​រស់នៅរ​បស់បង​ប្អូន​ក្រីក្រ​នៅ​គ្រប់​ទីកន្លែង​ដែលមាន​ទុក្ខលំបាក គឺ​សម្តេច​តែង​ផ្តល់ជូន​នូវ​អំណោយ​ជូន​ដល់​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។​ ​​ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​ទាំងអស់​ខាងលើនេះ បាន​សម្តែង​នៅ​ទឹកចិត្ត​សប្បាយ​រីក​11136702_492028230974180_9079256253159943384_n(1)
​រាយ​យ៉ាងខ្លាំង​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​និង​យល់បាន​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជនក្រីក្រ​ទុ​រគ​ត៌ កុមារកំព្រា ជនពិការ ស្ត្រី​មេម៉ាយ គ្រប់​ទីកន្លែង​ទាំងអស់​។​ដោយ​បយក​កាត់ សូម​គោរព​ជួន​ពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សូម​ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ប្រកបដោយ​សុខសន្តិភាព សុភមង្គល សំរាប់​ប្រពល​រដ្ឋ​គ្រប់រូប ដែល​ប្រជាពលរដ្ឋ​ទាំងអស់​និង​គាំទ្រ សម្តេចនាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេសជាតិ​គ្រប់​អណ​ត្តិ ដើម្បី​ភាពសុខសាន្ត​របស់​ជាតិ​របស់​ប្រជាជន និង​មានការ​អភិវឌ្ឍន៍​រីកចំរើន​រហូត​តទៅ​៕