សកម្មភាព​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ការពារ​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ​ព្រមទាំង​ប្រតិភូ ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពអាកាស​អាស៊ាន​លើក​ទី​១២

0

​សៀមរាប​៖​បើតាម​សង្កេតឃើញ​កំលាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស​និង​កំលាំង​កងរាជអាវុធហត្ថ​
​ខេត្តសៀមរាប​បានដាក់​កំលាំង​ពង្រាយ​កំលាំង​នៅ​គ្រប់​គោលដៅ​ទាំងអស់​ទាំង​នៅតាម​ដងផ្លូវ​
​ជាតិ​ផ្ដើ​ម្បី​ធានា​អោយបាន​នូវ​ការការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ល្អ​ក្នុង​3ខេត្តសៀមរាប​ជាពិសេស​លើ​ការការពារ​ជូន​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ​ព្រមទាំង​ប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពអាកាស​អាស៊ាន​លើក​ទី​១២​ដែល​បាន​ប្រារព្វ​ឡើង​នៅក្នុង​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប រយះពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៣ ខែ កញ្ញា ឆ្នាំ​២០១៥​នេះ អោយ​កាន់​តែមាន​សុវត្ថិភាព​ថ្វេ​រ​ដងនោះ ។ ជាក់ស្តែង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប​បាន​ខិតខំ​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ធានា​អោយបាន​នូវ សុខ សុវត្ថិ​ភាពល្អ​អោយ​កិច្ចប្រជុំ​ខាងលើ​ដំណើរការ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​ផងដែរ ៕1