​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​មិនដឹង​មូលហេតុ​

0

​បាត់ដំបង​៖​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​សាក្សី​ជា​ម្ចាស់​ផ្ទះជួល​បានឱ្យដឹងថា​:​បុរស​ដេកស្លាប់​ខាងលើ​ខ្លួន​មិនដែល​ស្គាល់​ឡើយ​ទើប​និង​មក​ជួល​បន្ទប់​ខែ​ព្រឹក​ថ្ងៃទី​០៤​កញ្ញា​នេះ​ដោយ​នាំ​ស្រី​មកជា​មួយ​ផង​មិនដឹងថា​ជា​ប្រពន្ធ​រឺ​ជា​ស្រី​ស្នេ​ហ៏​ទេ​។​ម្ចាស់ផ្ទះ​ដដែល​ប​ន្ថ​ថា​:​ស្ត្រីIMG-20150904-WA0281​ដែល​បុរស​នោះ​យកមក​ដេក​ក៏​មិនដឹង​ចេញទៅ​ពី​ពេលណា​ដែរ​.​ដោយ​ខ្លន​រវល់​ធ្វើ​ការងារ​ផ្សេងៗ​ក្នុងផ្ទះ​តែ​លឺ​បុរស​រូបនោះ​ដេក​ស្រមុក​លឺសូរ​ខ្លាំងៗ​លុះ​ម៉ោង​៥:៣០​នាទី​ខ្លួន​រុញ​ទ្វារ​បើក​មើលឃើញ​បុរស​រូបនោះ​ដេក​ខ្លួន​ននលគគ​ស្រែក​ដាស់​ក៏​មិន​ងើប​ទើប​ដឹងថា​ស្លាប់​តែម្តង​។​
​មន្ត្រីនគរបាល​បានឱ្យដឹងថា​:​ជនរងគ្រោះ​មានឈ្មោះ​ទិ​ត្យ​វណ្ណា​.(​ហៅ​ទី​)​អាយុ​៣០​ឆ្នាំ​មុខរបរ​ជាជាង​មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្តេច​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​នៅ​ខណ​:​ម៉ោង​៩​យប់​ពេលនេះ​សមត្ថកិច្ច​ក​គំ​ពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​មិនទាន់​ដឹងថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ច្បាស់លាស់​ឡើយ​។​
​សូមបញ្ជាក់ថា​:​ហេតុ​ការ​ណ៏​បុរស​ដេកស្លាប់​នេះ​នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃទី​០៤​កញ្ញា​នេះ​នៅផ្ទះ​ជួល​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​(​ព័​ត៏​មាន​បឋម​លំអិត​ពេល​ក្រោយ​)​។​IMG-20150904-WA0283 IMG-20150904-WA0285 IMG-20150904-WA0284