​យុវជន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ កំពុង​ដើរ​តាម​គន្លង​សប្បុរសធម៌​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

0

​កំពង់ឆ្នាំង​៖​ ​ក្រុមយុវជន​សាខា​កាកបាទក្រហម​ខេត្ត ក្រោយពី​បាន​ផ្តួចផ្តើម​គំនិត​រ៉ៃអង្គាសប្រាក់​នៅក្នុង​សាខា​រួចមក នៅ​រសៀល​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៥​នេះ បាននាំគ្នា​យក​អំណោយ​នូវ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ទៅ​ផ្តល់ជូន​លោកយាយ​ជរា​គ្មាន​ទីពឹង​DSC08100ចំនួន​៣​នាក់ នៅក្នុង​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែល​បាន​ផ្តួចផ្តើម​គំនិត​រៃអង្គាសប្រាក់​នៅក្នុង​ក្រុម​របស់​ពួកគេ ដើម្បី​យកទៅជួយ​ដល់​ជន​ចាស់ជរា​ក្នុង​ពេលនេះ​គឺមាន​យុវជន មកពី​វិទ្យាល័យ ហ៊ុន សែន​រលាប្អៀរ​, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ និង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង សរុប​ប្រមាណ​ជាង​៣០​នាក់​។​ពួកគេ​បាន​ស្ម័​គ​ចិត្ត​ផ្តួចផ្តើម​គំនិត​រៃអង្គាសប្រាក់​របស់​ពួកគេ និង​មិត្ត​ភ័​ក្រ យកទៅ​ទិញ​ជា​ស្បៀងអាហារ ជូន​ដល់​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៣​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ក​៣០​គីឡូក្រាម​,​មី​២​កេះ​,​ត្រីខ​២០​កំប៉ុង​, មុង​១,​ក្រមា​១,​សារុង​១ និង​ថវិការ​៤​ម៉ឺន​រៀល​។​
​ ​លោកយាយ​ទាំង​៣​នាក់​រួមមាន​៖​លោកយាយ ស៊ឹម ធឿន អាយុ​៦៣​ឆ្នាំ ជា​ជន​ជរា​ពិការ​,​ទី​២​លោកយាយ ទា នឹម ជរា​គ្មាន​ទីពឹង​, និង​ទី​៣​គឺ​លោកយាយ ពៅ សាធ អាយុ​៩៥​ឆ្នាំ ជរា​គ្មាន​ទីពឹង ដែល​លោកយាយ​ទាំង​៣​នាក់ រស់នៅក្នុង​ភូមិ​អា​ឡែ​ង និង​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ ​តំណាង​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ម្នាក់​បាន​ថ្លែងអោយដឹងថា​៖​ដោយបាន​មើលឃើញ​នូវ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែល​មកពី​៣​វិទ្យាល័យ​បាន​ផ្តួចផ្តើម​គំនិត​រៃអង្គាសប្រាក់​ពី​មិត្ត​ភ័​ក្រ យកទៅជួយ​លោកយាយ​ទាំង​៣​ដែល​កំពុង​ខ្វះខាត​គ្មាន​ទីពឹង គឺ​ក្នុង​បំណង​ដើរ​តាម​គន្លង​សប្បុរសធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហ​កក​ម្ពូ​ជា ដែលជា​និច្ច​ជា​កាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​ផ្តល់នូវ​ភាពកក់ក្តៅ ផ្តល់នូវ​ទឹកចិត្ត​សប្បុរសធម៌ ដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ក្នុងពេល​មានទុក្ខ​លំបាក គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ផ្សេងៗ ដោយ​មិន​រើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕DSC08096 DSC08098 DSC08101