ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញឿនទម្ងន់១១០ក្រាម

0

ខេត្តព្រះសីហនុ៖ ជនសង្ស័យជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុឆ្មក់ចុៈ បង្ក្រាបនៅរសៀលថ្ងៃទី៤កញ្ញានៅក្នុងបន្ទប់ផ្ទះសំណាក់ត្បូងពេជ្យស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង -ខេត្តIMG-20150905-WA0009ព្រះសីហនុ ។លោកវរសេនីយឯក សាន់ ប៊ុនថន ស្នងការរង ទទួលបន្ទុកប្រធានការរិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ មានការចូលរួមសហការពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ។លោកវរសេនីយឯក សាន់ ប៊ុនថនបានអោយដឹងថាជនសង្ស័យ មានឈ្មោះចាន់ សុផល ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតស្រុកកោះធំ ខេត្តកណ្តាល។ជនសង្ស័យម្នាក់នេះជាមុខសញ្ញាចាស់ ដែលកម្លាំងជំនាញបានតាមដានស្រាវជ្រាវជាយូរមកហើយ ។លោកសាន់ ប៊ុនថន បានអោយដឹងទៀតថាវត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICEទឹកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១១០ក្រាម ទូរដព្ទ័ដៃចំនួន ០២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន០១ ប្រាក់រៀលនួន១០០,០០០រៀល និងប្រាក់ដុល្លា៨០ ។ពេលនេះជនសង្ស័យសមត្ថកិច្ចជុំនាញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៥កញ្ញានេះ៕IMG-20150905-WA0006 IMG-20150905-WA0010