លោកគោស៊ុំសារឿតប្រធានគណៈបញ្ជាការ​ឯកភាពខេត្តបានចេញ​បទបញ្ជាឲ្យចុះបង្ក្រាប​ល្បែងស៊ីសង​គ្រប់ប្រភេទក្នុងខេត្តបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ៖ល្ងាចថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យលោកគោស៊ុំសារឿតប្រធានគណៈបញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យបាន​ដាក់ចេញ​វិធានការ​ឲ្យធ្វើការបង្ក្រាប​ល្បែងស៊ី​សង​​ជាបន្ទាន់ ក្រោយ​មាន​បាតុភាព​ជាច្រើន ​ដូចជាimage (1) ចោរលួច ចោរប្លន់ ការ​រឹបអូស​ផ្ទះសម្បែង ដីធ្លីជាដើម​។​លោក គោ​ស៊ុំ សារឿ​តបានធ្វើការបង្ហាញក្នុង​លិខិត​លេខ​០៤២​គ​ប​ជខ​ចុះ​ថ្ងៃទី​៤​កញ្ញា​ឆ្នាំ​២០១៥ របស់​សាលាខេត្ត និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត ផ្ញើជូន​អភិបាល និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ក្រុង ឲ្យ​ដឹងថា ខេត្ត​ស្នើ​ឲ្យ​អភិបាលស្រុក ក្រុង ត្រូវ​ចាត់ចែង​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ ប្រុងប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​លទ្ធផល មក​ខេត្ត ក្នុងការ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​ទាំងឡាយណានៅក្នុងភូមិ​សាស្ត្រ​ខ្លួន​។​លោកគោស៊ុំសារឿតបានបញ្ជាក់ទៀតថា​បានជា​ចេញ​លិខិត​នេះគណៈបញ្ជាការ​ឯកភាព​ខេត្ត សំអាងថា យោង​គោល​នយោបាយ​​ភូមិ​ឃុំ​មាន​សុវត្ថិភាព កិច្ចប្រជុំ​សាម​ញ្ញា​លើក​ទី​១៥ នៃ​ក្រុមប្រឹក្សា​ខេត្ត ថ្ងៃទី​១​កញ្ញា និង​ដោយសារ​មាន​បាតុភាព​ដូចជា អំពើ​ចោរឆក់ លួច ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ ការ​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី ជាដើម ដែល​ត្រូវ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រឹបអូស ព្រោះ​ពលរដ្ឋ​លេង​ចាញ់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គមជាតិ ពិសេស​ក្នុងភូមិ​សាស្ត្រ​ខេត្ត​តែម្តង។​ល្បែង​សី​សង និង​ការចាក់​ភ្នាល់​លុយ​នានា ក្នុង​ខេត្ត ដែល​កើតមាន​ដូចជា ល្បែង​តាម​អ៊ី​ន​ធើ​ណែ​ត កន្ទុយលេខ បៀរ អាប៉ោង និង​ល្បែងភ្នាល់​ចាក់​លុយ​នានា​។ នេះ​បើតាម​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បញ្ជាក់​ក្នុង​លិខិត​នោះ​៕image (1)