អាវុធហត្ថប្រឆាំងគឿងញៀនខេត្តបង្ហាញមុខជនសង័្សយប្រុសស្រី២១នាក់ពីបទជួញដូរគឿងញៀនដ៏សកម្មនៅក្រុងសៀមរាបបញ្ជូនទៅកាន់តុលាការ

0

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៥នេះលោកវរះសេនីយ៏ស្រីយូរ៉ាមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន២១នាក់ដែលពាក់ព័ន្ឋនិងករណីគឿងញៀនចំនួន០៧កញ្ចប់តូចនិង១កញ្ចប់ធំដែលមានទំម្ងន់៥២.៦៤ក្រាមDSC_0479និងឧបករណ៏ប្រើបា្រស់គឿងញៀនជាច្រើនទៀតដែលត្រូវបានកំម្លាំងកងរាជអាវុធហត្ថធ្វើការបង្រ្កាបរយះពេល២ថ្ងៃគឺចាប់ពីថ្ងៃទី០៤រហូតដល់ល្ងាចថ្ងៃ០៥ខែកញ្ញាឆ្នាំ២០១៥នៅក្នុងក្រុងសៀមរាប ។ លោកវរះសេនីយ៏ស្រីយូរ៉ាមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានបញ្ចក់ថា ក្រោយពីកំលាំងការិយាល័ យស្រាវជ្រាវប្រឆាំងគឿងញៀន មន្ទីរយុត្តិធម៏កងរាជអវុធហត្ថខេត្តដែលដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងសំរិទិ្ឋ សុខុន អមសាលាដំបូងខេត្តសៀមរាបបានចុះបង្រ្កាបបទល្មើសគឿងញៀនជាក់ស្តែងចំនួន៤លើកផ្សេងគ្នានៅក្នុងក្រុងសៀមរាបរហូតដល់ឈានធ្វើការឃាត់ខ្លួនបានចំនួប្រុសស្រី២១នាក់ ហើយនៅក្នុងចំណោម២១នាក់នោះស្រីម្នាក់ដែលជាមេខ្លោងជួញដូរគឿងញៀនដ៏សកម្មនៅក្នុងក្រុងសៀមរាប។DSC_0481 លោកមេបញ្ជាការ រងកងរាជអាវុធហត្ថបានបន្តទៀតថា ជនសង័្សយទាំង២១នាក់ដែលត្រូវបានកំលាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងក្រុងសៀមរាប ហើយឈានដល់ធ្វើការឆែកឆេររកឃើញនៅសាធាតុញៀនប្រភេទម្សៅមេតំហ្វេតាមីនចំនួន០៧កញ្ចប់តូចនិង១កញ្ចប់ធំដែលមានទំម្ងន់៥២.៦៤ក្រាមនិងម៉ុតូចំនួន៥គឿងទូរសព្ទដៃចំនួន១០គឿងកង់១គឿងជញ្ជីងថ្លឹងគឿងញៀនចំនួន២គឿងដាវសាំម៉ូរ៉ៃ១ដើមព្រមទាំងឧបករណ៏វិចខ្ចប់និងប្រដាប់ឆ្នៃជក់គឿងជាច្រើនទៀត។ លោកបានបន្តទៀតថាក្រោយពីធ្វើការសួរនាំរួច កំលាំងអាវុធហត្ថរបស់លោកបានកសាងសុំណុំរឿងជនសង័្សយប្រុសស្រីទាំង២១នាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៥នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ជាចុងក្រោយលោកវរះសេនីយស្រីយូរ៉ាមេបញ្ជាការ រងកងរាជអាវុធហត្ថបានបញ្ចក់ទៀតថាបញ្ហាគឿងញៀនលោកនៅតែបន្តធ្វើការបង្រ្កាបអោយដូចភ្លៀងរលឹម។DSC_0480 DSC_0479