ក្រៅពីកាសីុណូល្បែងសីុសង់តាមប្រពន្ធ័អ៊ិនធឺណេតកំពុងកើតមានពេញក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ ល្បែងសីុសង់តាមអិុនធើណែតបានកើតមានទ្បើងវិញពេញក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់ពីស្ងាត់មួយរយះដោយសមត្ថកិច្ចប៉ូលិសបង្រ្កាប់។ការដែលកើតមានទ្បើងវិញនេះកំពុងត្រូវបានពលរដ្ឋរិះគុណថាពុំទាន់មានការបង្រ្កាប់បន្តទៀតពីសំណាក់IMG_9586សមត្ថកិច្ចឬការបញ្ជាអោយចាត់ការពីសំណាក់គណះបញ្ជាការឯកភាពក្រុងទ្បើយ។
ជាមួយនិងការរិះគុណនេះប្រជាពលរដ្ឋបានអោយដឹងថាគ្រាន់តែកាសីុណូនៅប៉ោយប៉ែតវាបានធ្វើអោយពលរដ្ឋក្រុងប៉ោយប៉ែតនិងមកពីខេត្តដទៃចូលលេងចាញអស់ម៉ូតូ រថយន្ត ដីស្រែចំការផ្ទះសម្បែននិងឈ្លោះប្រកែចក្លាយជាអំពើហឹង្សារក្នុងគ្រួសារនិងអ្នកខ្លះបែកគំនិតប្រព្រឹត្តបទល្មើសលួចឆក់ប្លន់ជួញដូរគ្រឿងញៀន តែឥឡូវវាបានបន្ថែមនៅល្បែងសីុសងជាច្រើនក្រៅកាសីុណូដូចជាល្បែងបាញ់ត្រី ចាក់បាល់និងហ្គាមតាមអនឡាញកំពុងកើតមានប្រមាណជា10កន្លែងនៅចំនុចផ្សាររាត្រី ផ្លូវដើមពុទ្រាធ្វើអោយកាន់តែងាយស្រួលបន្ថែមទៀតដល់ពលរដ្ឋខ្មែរចូលលេង។ ពួកគាត់បានអោយដឹងទៀតរាល់ថ្ងៃមិនដឹងគោលនយោបាយភូមិឃុំមានសុវត្តិភាពដែលអាជ្ញាធរនិងសមត្ថកិច្ចតែងផ្សព្វផ្សាយដល់ពលរដ្ឋគ្រប់ខេត្ត ក្រុងជាពិសេសនៅក្រុងប៉ោយប៉ែតហាក់គ្នានប្រយោជន៍អ្វីសោះព្រោះថាការមិនអោយមានបទល្មើសទាំងប៉ុន្មានចំនុចក្នុងគោលនយោបាយវាសុទ្ធតែកើតមាននៅក្រុងប៉ោយប៉ែត។ទាក់ទង់និងល្បែងសីុសង់តាមអ៊ិនធឺណេតនេះដែលមានប្រភពជាច្រើនបាននិយាយថាការបើកលេងទៅបានសុទ្ធតែមានខ្នងបង្អែកដូចជាសមត្ថកិច្ចនិងផ្តល់ផលប្រយោជន៍ដល់សមត្ថកិច្ចទើបអាចបើកលេងបាន។ទាក់ទងនិងករណីល្បែងសីុសង់នេះអ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោកង៉ោមេងជ្រួនជាអភិបាលក្រុងប៉ែតនិងជាប្រធានគណះបញ្ជាការឯកភាពក្រុងបានឡើយតែលោក ជា ដា មេបញ្ជាការអាវុធហត្តក្រុងប៉ោយប៉ែតបានបអោយដឹងថាការបង្រ្កាប់លុះត្រាតែអភិបាលក្រុងដែលជាប្រធានគណបញ្ជាការឯកភាពក្រុងបញ្ជាឬដឹកនាំទើបអាចបង្រ្កាប់បាន៕IMG_9587 IMG_9585