​ប្រទះឃើញ​ខ្មោច​អនាថា​ម្នាក់​ដេកស្លាប់​នៅតាម​ជ​ញ្ចើ​ម​ផ្លូវ​

0

បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​អនាថា​ដេក​តាម​ជ​ញ្ចើ​ម​ផ្លូវ​បាន​ដេកស្លាប់​ព្រោះតែ​អត់ មាន​អាហារ​គ្រប់គ្រាន់​សំរាប់​បរិភោគ​។ នៅវេលា​ម៉ោង​ប្រមាណ ៣ និង​៤០ នាទី​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ នៅតាម​ជ​ញ្ចើ​ម​ផ្លូវ​លេខ​៧២ កែង​និង​ផ្លូវ​លេខ​៤៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា ៖ សព​ដែល​ស្លាប់​មិនមាន​ន​ណា​ម្នាក់​ស្គាល់​ថា​ឈ្មោះ​អ្វី​ទេ​អាយុប្រមាណ ៣៥ ឆ្នាំ ស្នាក់​នៅតាម​សំយាបផ្ទះ​គេ មិនមាន​បងប្អូន​អ្វី​ទាំងអស់​។ តាម​សំដី​ប្រជាពលរដ្ឋ​ដែល​រស់​ទី​នោះបាន​ប្រាប់​អោយដឹងថា គេ​តែងតែ ឃើញ​បុរស​រូបនោះ​ដើរ​សុំ​លុយ​គេ​យកមក​ទិញ​ចំណី​យកមក​ហូប ប៉ុន្តែ​មិនដែល​រករឿង​អ្នកណា​

ទេ រូបគេ​តែងតែ​ដើរទៅ​ដើរមក នៅ​ម្ដុំៗ​ក្បែរ​និង​កន្លែងកើតហេតុ​មិនដែល​ដើរទៅ​ណា​ទេ​។ មុនពេល​កើត ហេតុ​គេ​ឃើញ​បុរស​រូបនោះ​អង្គុយតែ​ម្នាក់ឯង និង​មិនបាន​ដើរទៅ​ណា​ទេ​ដេក​ដូច​សព្វដង ស្រាប់តែ​ដល់ពេល​ថ្ងៃ​អ្នកជិតខាង​ឃើញ​ក៏​យកនំ​ប័​ុ​ង​ទៅអោយ​ហូប​ស្រាប់តែ​គេ​ឃើញ​បុរស​រូប​នោះបាន​ដេកស្លាប់​បាត់ទៅហើយ​។ សព​ត្រូវបាន​មន្ត្រី​ចៅសង្កាត់ យក​ម៉ូតូ​ដឹក​សព​យកទៅ​បូជា​នៅ​វត្ត​ទួល​អស់លោក​៕​image (5) image (4)