ប៉ូលិស​ថៃ ចាប់ខ្លួន​ជនជាតិ​ខ្មែរ ពីរ​នាក់​ប្តី​ប្រពន្ឋ ពី​បទ​ជួញដូរ​ថ្នាំញៀន និង​កាត់ទោស​ប្រហារជីវិត​

​ថៃ​៖ យោងតាម​ប្រភព​ព័ត៏មាន​ពី​ប្រទេស​ថៃ បានអោយដឹងថា ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញឿន ស្រុក​អរ័​ញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ធ្វើ​ការចាប់ខ្លួន ពលរដ្ឋ​ខ្មែរ​ចំនួន ពីរ​នាក់ ខណៈពេល ដែល​ពួកគេ ឆ្លងដែន​ចូល ប្រទេស​ថៃ រត់​ព​ន្ឋ​ថ្នាំញៀន

ចំនួន​១​ម៉ឺន​គ្រាប់​និង​ម៉ា​ទឹកកក​ចំនួន​១០០​ក្រាម ស្មើរ និង ២​កញ្ចប់​។​ជនជាតិ​កម្ពុជា ដែល​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ទាំង​ពីរ​នាក់​នោះ ត្រូវជា​ប្តី​ប្រពន្ឋ និង​គ្នា បាន​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត គេ​ពុំ​ទាន់​ស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ​។ បន្ទាប់ពី​ការឃាត់ខ្លួន ប៉ូលិស​ថៃ បាន​រឹប​អូ​ប​បាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ាព៏ណ​ក្រហម ចំនួន​មួយ​ម៉ឺន​គ្រាប់​(១០.០០) និង ថ្នាំញៀន​ប្រភេទ​ខេ​ទឹកកក ចំនួន​១០០​ក្រាម ដែល តម្លៃ ប្រ​ហាក់ ប្រហែល​ជាង​០៣​លាន​បាត​(​ប្រាក់​ថៃ​)​។​

​ប្រភព​បន្ត​អោយដឹងទៀតថា​៖ ថ្នាំញៀន​ខាងលើ ត្រូវ​ជនសង្ស័យ​បង្កប់ ក្រោម​ទ្រនាប់​បាត​ស្បែកជើង ពាក់​ដើរចូល​ទៅ ចរាច​រណ៏ ក្នុង​ទឹកដី​ថៃ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ថៃ ស្ទាក់​ចាប់​ខ្លួន​នៅ​ចំនុច​ស្រុក អារ័ញ្ញ​ប្រាថេត ។​យោង តាម​ច្បាប់​រដ្ឋ នៃ ព្រះរាជាណាចក្រ​ថៃឡង់ ជនជាតិ​ខ្មែរ​ទាំង​ពីរ​នេះ និង​ត្រូវ​កាត់ទោស ប្រហារជីវិត ដោយ​ដាក់​កង់ឡាន​ដុត​ទាំង​រស់​៕​

image (2) image (4)