​ខួប​លើក​ទី​១៥១ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​

0

​សៀមរាប​៖លោក​ឃឹម​ប៊ុន​សុង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ថ្លែង​នៅក្នុង​ពិធី​ខួប​ទី​១៥១​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​កាលពី​ព្រឹក​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ទីស្នាក់ការ​កាក​ក្រហម​ម្សិល​ម៉ិ​ញ​នេះ​ថា ដើម្បី​សម្រេចបាន​ប្រធានបទ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ( ក្រោម​ប្រធានបទ ខ្ញុំ និង​កាកបាទក្រហម​)​ជាការ​បន្ត​លើកកម្ពស់​ស្មារតី​យើងទាំងអស់គ្នា​ខិតខំ​បន្ថែម​ក្នុងការ​ពុះពារ​យកជ័យ​ជំនះ​លើ​បញ្ហា​ប្រឈម​ជា​សកល​និង​ជំនះ​លើ​ផលប៉ះពាល់​ទាំងឡាយ​បង្កដោយ​បម្រែបម្រួល​អាកាសធាតុ​ដែល​យើង​ត្រូវ​នាំគ្នា​ស្រួចស្រាល​ក្នុង​ភារកិច្ច​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​មិត្ត​អប់រំ​មិត្ត​ក្នុងការ​បន្សាំ​ខ្លួន​ទៅនឹង​អ្វីៗ​ដែល​ពិភពលោក​កំពុង​រង​ផលវិបាក ។ ​

តាមរយៈ​ស្មារតី​នៃ​ខួប​លើក​ទី​១៥១ នៃ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ ៨​ឧសភា ២០១៤​នេះដែរ​ក៏មាន​ការបរិច្ចាក​ថវិកា​ពី​បងប្អូន​សប្បុរសជន​ថ្នាក់ដឹកនាំ​ពាណិជ្ជករ​អា​ជីវ​ករ​ក្រុមហ៊ុន​ក្នុង​ខេត្ត​ដែល​បាន​ចូល​ ​រួម​ក្នុង​ពិធី​និង​ការជួបជុំ​មហា​គ្រួសារ​កាកបាទក្រហមកម្ពុជា ដែលមាន​ថវិកា​ចំនួន​២៧​ម៉ឺន​ដុល្លា អង្ករ ១៨​តោន​ទឹកបរិសុទ្ធ ២០​យូរ និង ថ្នាំពេទ្យ ៣​កា​តុង​ផងដែរ​។ ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​ចូលរួម​របស់លោក​ឃឹម​ប៊ុ​ម​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាក បាទ​ក្រហម​ខេត្ត និង​សមាជិក​ជាច្រើនរូប​ទៀត​។​ ​

លោក​ស៊ុំ​សំអន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បានធ្វើ​សេចក្តីរាយការណ៍ អំពី​សកម្មភាព​ការងារ​របស់​សាខា ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១៣ ដល់​ខែ មេសា ឆ្នាំ ២០១៤ ដោយបាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​ជាច្រើន​ដែល​សាខា សម្រេចបាន អាស្រ័យ​ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី ថវិកា សម្ភារៈ ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សប្បុរសជន និង អង្គការ​សមាគមជាតិ អន្តរជាតិ និង ដៃគូ​សហប្រតិបត្តិការ​ការងារ​នៅតាម​សហគមន៍ ។ ​

លោក​ឃឹម​ប៊ុន​សុង បាន​ថ្លែងសេចក្ដី​ថ្លែងការណ៍​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃ​អង្គ​មិ​ទ្ទិញ​ទាំងមូល​ដោយ​ផ្ដោតទៅលើ​ការងារ​សំខាន់ៗ​ជាច្រើន​របស់​កាកបាទ​ក្រហម​កម្ពុជា ក៏ដូចជា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្នុងនាម​ជំនួយការ​ឲ្យ​រាជរដ្ឋាភិបាល អាជ្ញាធរ​សាធារណៈ​កន្លងមក បាន​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​

ខ្ពស់​ទៅលើ​យុទ្ធសាស្ត្រ និង វិស័យ​ស្នួល​របស់ខ្លួន​ក្នុងការ​អនុវត្តន៍​សក​ម្ម​ភាព​នានា លើ​វិស័យ​មនុស្សធម៌ ពិសេស​ការយកចិត្តទុកដាក់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង មានការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ​ក្នុង​បុព្វហេតុ​ជួយសង្គ្រោះ ដោយ​អនុវត្ត​ទៅតាម​គោលការណ៍​គ្រឹះ​ទាំង​៧ របស់​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម មាន​ប្រសិទ្ធភាព​ខ្ពស់​។​Hong-0097