​មណ្ឌល​គិ​រីះ​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​វះ​ខេត្តមណ្ឌលគិរី​

0

ខេត្តមណ្ឌលគិរី​ ¶ លោក ណ​យ ស្រូ​ន​ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​១២៨​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ឆ្នាំ​២០១៤ កាលពី​ថ្ងៃទី​៦​ខែឧសភា​ថា​យោងតាម​ការធ្វើជំរឿន​ស​ហ​គ្រាស​តូចធំ​នឹង​មធ្យម​ទូរ​ទាំង​ខេត្ត​សរុប​២២២២​កន្លែង​ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋរ​ហូត​ជាង​៦០០០​នាក់​។​

សហគ្រាស​តូចធំ​ចំនួន​២២២២​កន្លែង​ទូរ​ទាំង​ខេត្តមណ្ឌលគិរី​អាច​ផ្ដល់​ការងារ​ពលរដ្ឋ​រហូត​ដល់​៦០២០​នាក់​ដោយ​មិនទាន់​គិត​ឪ​កាស​ការងារ​ក្នុង​វិស័យ​កសិកម្ម​ដែលមាន​ក​ម្លាំ​ពលកម្ម​រាប់ពាន់នាក់​។​ ដោយឡែក​វិស័យ​កសិឧស្សាហកម្ម​គិតពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​ក្នុង​វិស័យ​កសិឧស្សាហកម្ម​កៅស៊ូ គ្រឹះស្ថាន សេវាកម្ម​មានការ​កើនឡើង​ចំនួន​១១៧​កន្លែង ដែលមាន​កម្មករនិយោជិត​សរុប​៤៨៤៧​នាក់ ស្រី​១៧៣២​នាក់​កើន​ឡើងជា​បន្តបន្ទាប់​។​

តាម​ការចុះ​អធិការកិច្ច​ការងារ​រ​យះ​ពេល​៥​ឆ្នាំ​(២០០៩-២០១៣)​កន្លងមកនេះ​ពិនិត្យឃើញថា​ក្រុមហ៊ុន​គ្រឹះស្ថាន​សេវាកម្ម​សិប្បកម្ម​មួយចំនួន​មិនទាន់​បំពេញបែបបទ​ស្ដីពី​សហគ្រាស​នឹងមិន​ទាន់​អនុវត្ត​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​ការងារ​នៅឡើយ​ជាពិសេស​គឺ​ការផ្ដល់ប្រាក់​ឈ្នួល​ពុំបាន​ស្មើៗ​គ្នា​និង​ផ្ដល់​ការឈប់​សំរាក​ពុំបាន​ត្រឹមត្រូវ​តាម​ការ​កំ ណ​ត់​។​

​នា​ឪ​កាស​នោះដែរ​អភិបាលខេត្ត​មណ្ឌលគិរី​លោក អេង​ប៊ុន​ហ៊ាង​បាន​ចូលរួម​សំណេះសំណាល នឹង​អាន​សារលិខិត​ផ្ដាំផ្ញើរ​របស់​សម្ដេច​មហា​តេ​ជោ ហើយ​ឯកឧត្តម​បាន​មាន​ប្រសា​ស​ថា​ខេត្តមណ្ឌលគិរី​ត្រូវមាន អគ្គីសនី ទឹកស្អាត​ផ្លូវថ្នល់ កាន់​ប្រសើ ។​ចំពោះ​ប​ញ្ហ​ផ្លូវលំ​មួយ​ខ្សែ​ទៅ​ឃុំ​មេ​ម៉​ង​-​ចុង​ផ្លាស់​នឹង​ផ្លូវបំបែក​ពី​ផ្សារ​កែវ​សីមា ទៅ​ច្រក​ទ្វេភាគី​ឡា​បា​ខេ នឹង​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ​២០១៤​ខាងមុខ​នេះហើយ​។​20140506_083748 20140506_083711