ប្រជាកសិករ​ក្នុង​ខេត្តរតនគិរី​ដែល​ប្រកប​របរ​ដាំ​ដំណាំ​សណ្តែកសៀង​កំពុង​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ទីផ្សារ​ដែល​ក្នុង

0

ខេត្តរតនគិរី​៖ ពេល​បច្ចុប្បន្ននេះ​ជា​រដូវ​ប្រមូល​ផល​សណ្តែកសៀង​​ប៉ុន្តែ​វា​ជាការ​ប្រឈម​មួយ​នឹង​ការធ្លាក់​ថ្លៃ​នៅលើ​ទីផ្សា​សេរី​ផងដែរ​ដែល​ឈ្មួញ​ក្នុងស្រុក​ក៏ដូចជា​ក្រៅ​ស្រុក​មិនមាន​ការ​ជាក់លាក់​និង​តម្លៃ​លើ​ទីផ្សារ​នោះ​។​FB_IMG_1446354646148​ប្រជាកសិករ​មួយចំនួន​ដែល​បង្កបង្កើនផល​ដាំ​ដំណាំ​សណ្តែកសៀង​នោះបាន​ត្អូញត្អែ​ថា​ការដាំ​សណ្តែកសៀង​ក្នុងឆ្នាំនេះ​បាន​ទទួលផល​គ្រាន់បើរ​ព្រោះ​មិនសូវមាន​ភ្លៀង​ធ្លាក់​ច្រើនពេក​នោះទេ​គឺ​សមល្មម​ក្នុង​រយៈ​ពេលដែល​សណ្តែក​សៀង​ហុច​ផល​ជាពិសេស​ក្នុងពេល​វា​ទុំ​នេះ​។​
​ប៉ុន្តែ​ពួកគាត់​បែរជា​បារ​ម្មណ៍​ទៅវិញ​នៅពេលដែល​ពួកគាត់​កំពុង​សំរុក​ប្រមូល​ផល​ពេញបន្ទុក​នោះ​ស្រាប់តែ​ទីផ្សារ​ក៏​កំពុង​ប្រឈម​នឹង​តម្លៃ​ធ្លាក់ចុះ​ដែរ​។ ដែលនាំឱ្យ​ពួកគាត់​កំពុងតែ​មានសង្ឃឹម​បែរជា​អស់សង្ឃឹម​ទៅវិញ​ធ្វើឱ្យ​ពួកគាត់​គឹ​ថា​បាន​ភោកផល​និង​កំ​រ៉ៃ​ច្រើន​ទៅជា​ខាត់​បង់​។

​ប្រជាកសិករ​បាន​បន្ត​ទៀតថា​ដោយសារតែ​តម្លៃ​សេវា​លើ​ពល​កម្ម​រស៊ី​ឈ្នួល​ភ្ជួ​ដី​សំរាប់​ដាំ​ហើយ​ជាពិសេស​ត្រូវ​ប្រើ​ថ្នាំ​បាញ់សំលាប់​សត្វល្អិត​ក៍​មា​ន​តម្លៃ​ខ្ពស់​ដែរ​។​
​ប្រភពពី​ប្រជាកសិករ​នៅ​ស្រុក​លំផាត់​មួយរូប​បានឱ្យដឹង​ដែរ​ថា​សព្វថ្ងៃ​ពួកគាត់​កំពុងតែ​ភ​យ័​ខ្លាច​និង​តម្លៃ​សណ្តែកសៀង​ដែល​ប្រមូល​ផល​បាន​រួច​មានការ​ធ្លាក់ចុះ​ព្រោះ​ហាងឆេង​ស្ថិតនៅលើ​បបូ​មាត់​ឈ្មួញ​ប៉ុណ្ណោះ​។

​ពេល​ប្រមូល​ផល​បាន​ហើយ​នោះ​ទោះជា​មានតម្លៃ​ថ្លៃ​ឬ​ថោក​ក៏​ត្រូវតែ​បង្ខំចិត្ត​លក់​ទៅឱ្យ​ឈ្មួញ​ដែរ​ព្រោះ​មាន​ប្រជាកសិករ​មួយចំនួន​នោះ​ភាគច្រើន​ប្រ​ម៉ែ​ប្រមូល​ដើមទុន​ខ្ចីបុល​គេ​យកមក​ធ្វើជា​ដើមទុន​ដាំ​សណ្តែកសៀង​នេះ​មាន​ខ្លះ​ក៏​ជួល​ដី​គេ​ដាំ​និង​ត្រូវ​បង្វិលប្រាក់​សង​គេ​វិញ ហើយក៏​មាន​មួយចំនួន​រហូត​ចងកា​ប្រាក់​ពី​ធនាគា​ក៏ត្រូវ​បង្វិលដើម​សង​ធនាគា​វិញ​ដែរ​ត្រង់​នេះហើយ​ដែល​ប្រជាកសិករ​បារ​ម្មណ៍​បំផុត​នោះ​។​
​លោក ស៊ូ​ផល្លី ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​លំផាត់​ក៏បាន​ប្រាប់​អ្នកយក​ព​ត៏​មាន​យើង​ឱ្យ​បានដឹង​ដែរ​ថា​ចំពោះ​ប្រជាកសិករ​លោក​ធ្លាប់បាន​លើកឡើង​នៅ​ផល​លំបាក​មួយចំនួន​ដូចជា​ទៅលើ​តម្លៃ​ឈ្នួល​ដូចជា​កា​ភ្ជួ​ដី​តម្លៃ​១៨​ម៉ី​ន​រៀល​ក្នុង​១​ហិច​តា កម្មករ​ក្នុង​១​នាក់​២០០០០​រៀល​ក្នុង​១​ថ្ងៃ ជាពិសេស​ថ្នាំ​បាញ់សំលាប់​សត្វល្អិត​ប្រើ​អស់​១​ធុង​ក្នុង​១​ហិកតា​តម្លៃ​៩៥០០០​រៀល​ផងដែរ​។​
​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​ការចំណាយ​លើ​កម្មករ​សរុប ពី​ចាប់ផ្តើម​ភ្ជួរ​និង​សំអាត​ដី​រហូត​ការប្រមូល​ផល​ក្នុង​មួយ​រដូវ​ទាំង​ថ្លៃ​គ្រាប់ពូជ​ទាំង​ឈ្នួល​អស់​ចំនួន​១២០០០០០(​មួយ​លាន​ពីរ​សែន​រៀល​។​
​ក្នុងនោះ​១​ហិកតា​អាច​បាន​ផល​គិត​ជា​មធ្យម​ចំនួន​១​តោន​២០០​គីឡូក្រាម​ហើយ​ក្នុង​០១​តោណ​លក់បាន​តម្លៃ​មួយ​លាន​៦០​ម៉ឺ​ន​រៀល​តម្លៃ​ទីផ្សារ​ប្រមូល​នៅ​ចំការ​ផ្ទាល់​របស់​ឈ្មួញកណ្តាល​ហេតុដូចនេះ ក្រសួងពាណិជ្ជកម្ម​ព្រមទាំង​រាជរដ្ឋាភិបាល​មេត្តាជួយ​រក​ទីផ្សា​ឲ្យ​មានតម្លៃ​ស្តិ​ត​ស្ថេ​រ​កុំ​ឲ្យ​លើ​តែ​បបូ​មាត់​ឈ្មួញកណ្តាល​ចេះតែ​ថា​តម្លៃ​នេះ តម្លៃ​នោះ​តែប៉ុណ្ណោះ ៕​FB_IMG_1446354655555 FB_IMG_1446354635243 FB_IMG_1446354646148