ឯកឧត្តម កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​នែ​នាំ​មន្ត្រី​សា​អ​ធា​រណៈ​កុំ​មានការ​ខឹងសម្បា​ពេល​ផ្លាស់ប្តូរ​តួនាទី​

0

​ខេត្តស្ទឹងត្រែង​៖​ឯកឧត្តម កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​បានធ្វើ​ការនែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ដែលមាន​ការផ្លាស់ប្តូរ​តួនាទី សូមកុំ​មានការ​ខឹងសម្បារ ពីព្រោះ​នេះ​ជា​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ ចំពោះ​មន្ត្រី​សាធារណៈ​។​ ​ឯកឧត្តម​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ថ្លា​ស់​ប្តូរ​មេ​ប៉េ​អឺ​ម​ស្រុក​ថ្មី នៅក្នុង​ទីបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០១៤ គឺ​លោក ស៊ឺ​ម វ៉ាន់​ណា មេ​ប៉េអឹម​ស្រុក​សៀម​ប៉ាង ត្រូវបាន​ជំនួស​ដោយ​លោក ហង្ស រី​ណូ វិញ​ដែល​ត្រូវជា​មេបញ្ជាការ​ថ្មី​។​ ​

ឯកឧត្តម​ក៏បាន​ពន្យល់​ដល់​មន្ត្រី​ទូទៅ​ផងដែរ​ថា នេះ​វា​ជា​រឿង​ធម្មតា​របស់​មន្ត្រី​ទូទៅ អភិបាលខេត្ត​ក្តី មេបញ្ជាការ​គ្រប់​ខេត្ត​ក្រុង​ក្តី ក៏ត្រូវ​មានការ​ផ្លាស់​ដូចគ្នា មិនអាច​ឋិតថេរ​ជា​រៀងរហូត​បានទេ​។​ ​ជា​ចុងក្រោយ​ឯកឧត្តម​ក៏​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ជួយ​រក្សា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់​សន្តិសុខ​ជួន​ប្រជាពលរដ្ឋ ពេល​ទៅ​បោះឆ្នោត​ខាងមុខនេះ​។​ ​

លោក អៀង វ៉ាន់ឌី មេបញ្ជាការ​ខេត្ត ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មេ​ប៉េអឹម​ស្រុក​ស្រុក​សៀម​ប៉ាង​ថ្មី​ត្រូវ​ខិត​ខាំ​បំពេញការងារ​និង​បំរើ​ន្រ​ជា​ពលរដ្ឋ​ឲ្យ​បានល្អ ជា​វៀង​អាងខ្នង​បង្អែក​មិន​បំពេញ​តាម​តួនាទី​និង​ភា​កិច្ច​របស់​ថ្នាក់ដឹកនាំ​ប្រគល់​ជួន បើ​មិន​ដូច​ឆ្នោះ​ទេ​លោក​និង​ធ្វើការ​ផ្លាស់ប្តូរ​ដូច​អ្នក​មុន​ដូច្នេះ​ដែរ​។​24 1