​ស្រ​វិ​ង​ស្រា​បើករថយន្ត​ឡើងលើ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បន្តដំណើរ​ទៅមុខ​លែងរួច​

0

​ ​ភ្នំពេញ​៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្រវឹង​បើករថយន្ត​ឡើង​គង​លើ​របាំង​ថ្ម​ពុះ​ទ្រូងផ្លូវ​មួយកន្លែង​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទល់មុខ​ផ្សារ​ទំនើប​ឡាក់​គី ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២៣​និង​០០​នាទី​យប់​ថ្ងៃទី​៦ ឧសភា ឆ្នាំ​២០១៤​។​

​ ​យោងតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ម្នាក់​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក ECLIPSE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-1751 បើកបរ​ធ្វ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិចទៅ កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​

រថយន្ត​ខាងលើ​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​ឡើងលើ​របាំ​ង​ថ្ម​ពុះ​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​កង់ រថយន្ត គៀប​ជាប់​នឹង​របាំង​ថ្ម​បន្តដំណើរ​ទៅមុខ​លែងរួច​ទៀត ហើយ​ចំណែក​បុរស​ជា​ម្ចាស់​រថយន្ត​វិញ​ក្រោយ​កើតហេតុ​បាន​បើកទ្វារ រត់ចេញ​បាត់ស្រមោល សូន្យឈឹង​

តែម្តង បន្សល់ទុក​តែ​រថយន្ត​ចោល​នៅនឹងកន្លែង​កើតហេតុ​។​ ​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង ដកហូតយក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕01 03