ខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អាជីវកម្មសណ្ឋាគារ កាស៊ីណូ និងអនឡាញ

0

ខេត្ដព្រះសីហនុ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិភាក្សាដោះស្រាយជាមួយម្ចាស់អាជីវកម្ម មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ការស៊ីណូ និងល្បែងតាមអនឡាញ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម សេនីយ20151113_091804_resized ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការចម្រុះ គ្រប់ គ្រងអាជីវកម្ម និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។កិច្ចប្រជុំមានការចូលរូមពីក្រសួង ហិរញ្ញវត្ថុ ប្រធានមន្ទីរទេសចរណ៍ មន្ទីការងារ ស្នងការដ្ឋានខេត្ត អាវុធហត្ថខេត្ត និងម្ចាស់ និងតំណាងអាជីវកម្ម កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ក្រុមហ៊ុនប្រព័ន្ធអនឡាញជាច្រើននាក់ ។ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទែ និងជាអនុប្រធាន គណៈកម្មការចម្រុះគ្រប់ គ្រងអាជីវកម្ម មានប្រសាសន៍ថា កិច្ចប្រ ជុំនាពេលនេះ គឺដើម្បីផ្លាស់ ប្តូរ និងពិភាក្សាការងារ ដើម្បីរកសំណោះស្រាយល្អ ក្នុងការគ្រប់គ្រងអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងតាមប្រព័ន្ធអនឡាញក្នុងខេត្តព្រះសីហនុ ដើម្បីជាមូល ដ្ឋានគ្រឹះក្នុង ការចូលរួមចំណែកកសាងអភិវឌ្ឍខេត្តព្រះសីហនុ ដោយអ្នកវិនិ យោគគិន ជាពិសេសអ្នក វិនិយោគចិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក៍ដូចជាការមក ធ្វើការវិនិយោគនៅ តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត ។លោកនាយឧត្តមសេនីយបន្តថា ដោយ សារតែប៉ុន្មានថ្ងៃចុងក្រោយនេះ មានជន ជាតិចិន បានចាកចេញពីខេត្តព្រះ សីហនុ ជាបន្តបន្ទាប់ ដោយសារតែមានកាចាប់ បញ្ជូនជន ជាតិចិន ចំនួន១៦៨ នាក់ កាលពីថ្ងៃទី៣១ ខែតុលា កន្លងមកនេះនៅខេត្តព្រះសីហនុ ដែលបានមក ធ្វើការវិនិយោគលើប្រព័ន្ធអនឡាញបញ្ជូនទៅប្រទេសចិនវិញ ធ្វើឪ្យមានការភ្ញាក់ផ្អើល ដូច្នេះយើងជួបប្រជុំគ្នាពេល នេះ ដើម្បីដោះស្រាយ និងរកវិធានការសមរម្យមួយ ដើម្បីកែសម្រួលដល់អ្នកវិនិយោគឯកជន ក្នុងការចូលមកវិនិ យោគ និងការចូលរួមអភិវឌ្ឍ ខេត្តព្រះសីហនុឲ្យមានការរីកចំរើនបន្ថែមទៀត ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើង ដោយគូស បញ្ជាក់ថា អាជ្ញាធរខេត្តនិងចូលរួមដោះស្រាយ ពិគ្រោះយោបល់ជាមួយម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះ សំណាក់ និងអាជីវករប្រកបមុខរបតាមប្រព័ន្ធអនឡាញទាំងអស់ ដែលបាន មក ធ្វើការបណ្តាក់ទុនរកស៊ីក្នុងខេត្តព្រះ សីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន ចេញអាជ្ញា ប័ណ្ណ ដើម្បីរួមគ្នាដោះស្រាយក្នុងការចូលមកធ្វើការវិនិយោគតាម ផ្នែកជំនាញ និមួយឲ្យទទួល បានជោគជ័យទាំងអស់គ្នាទាំងផ្នែកឯកជន និងអាជ្ញាធរ ដើម្បីចូលរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ ពិសេសករអភិវឌ្ឍខេត្តព្រះសីហនុកាន់តែមានការរីកចម្រើនបន្តទៀត ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុមានប្រសាសន៍ឪ្យដឹងថា នៅខេត្តព្រះសីហនុ មានកាស៊ី ណូសរុបចំនួន១៦កន្លែង មាន ច្បាប់អនុញាតិ១៣ និងអត់ច្បាប់៣ ក្នុងនោះនៅក្នុងសង្កាត់លេខ២ មាន០១កន្លែង សង្កាត់លេខ៣ មាន ០៨កន្លែង សង្កាត់លេខ៤ មាន ០៧កន្លែង ។ កាលនៅឆ្នាំ២០១០ នៅខេត្តព្រះសីហនុមានកាស៊ី ណូចំនួន០៦កន្លែង ដោយសាររាជរដ្ឋាភិបាលកម្ពុជាមិនឲ្យបើកកាស៊ីនៅភ្នំពេញ ទើបកាស៊ីណូបានមកបើកនៅខេត្តព្រះសីហនុមានចំនួនច្រើន ក៍ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតិឲ្យម្ចាស់កាស៊ីណូទាំងអស់នោះអនុញ្ញតិឲ្យប្រជាជនខ្មែរចូលលេងល្បែងក្នុងស៊ីសងក្នុងកាស៊ីណូនោះទេ ៕20151113_091326_resized 20151113_091804_resized