ម៉ូតូ២គ្រឿងបើកជែងគ្នាក្នុងទីប្រជុំជនបុកគ្នាប៉្រាវរបូសធ្ងន់ទាំងសងខាង

0

ខេត្តព្រះសីហនុ៖ ខណៈពេលកូនសិស្សសាលាតូចៗកំពង់ចេញពីរសាលាយ៉ាងច្រើនកុះករ អ្នកបើកបរម៉ូតូ ចំនូន២គ្រឿងដោយសារតែខ្វះការយល់ដឹងពីរច្បាប់ចរាចរណ៍បានបើកម៉ូតូជែងគ្នាឆ្លងកាត់ហ្វូងមហាជនទាំងនោះជាលទ្ធផលម៉ូតូអ្នកទាំង២ក៍បានបុកគ្នាប៉្រាវយ៉ាងពេញទំហឹង20151113_171754_resized បណ្តាលឲ្យ របូសធ្ងន់ទាំអសងខាង ហើយឲ្យម៉ូតូ ២រង ការខូចខាតជាដំណំ។.ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១៧និង៣៥នាទីរសៀលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចខាងមុខ ការ៉ាសសាំង(ស្តេលាឃ្លាំងលើ) លើស្ថិតនៅក្នុងភូមិ លេខ១ សង្កាត់លេខ១ក្រុងព្រះសីហនុ។ជនរងគ្រោះបើកបរម៉ូតទាំងពីរភ្លាមៗត្រូវបានរថយន្តសាម៉ុយមន្ទី រពេទ្យក្លីនិចឯកជន សេតេ មកដឹកយកទៅជូយសង្រោះផងដែរ។.ទាក់ទឹនទៅនិងករណីខាងលើនេះបើតាមសាក្សីជាច្រើននៅក្បែរៗកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុស្របពេលកូនសិស្សតូចៗកំពង់ចេញពីរសាលារៀនគេបានឃើញអ្នកបើកបរម៉ូតូទាំង២គ្រឿងខាងលើដោយម៉ូតមួយគ្រឿងជិះឌុបគ្នាចំនូន២នាក់និងមួយគ្រឿងទៀតជិះឌុបប្រពន្ធនិងកូនតូចម្នាក់បានបើកយ៉ាងលឿនប្រដេញប្រកិតប្រគៀកគ្នាមុខក្រោយក្នុងគោលដៅស្របទឹសគ្នាពីទឹសខាងលិចទៅកើត លើលុះបើកបរមកដល់ចំណុចកើតហេតុក៍ស្រាប់បុកគ្នាប្រ៉ាវ ខណៈពេលម៉ូតដែល បើក នៅខាងមុខ ងៀក ចង្កូតបំរ៉ុងបតទៅចញ្ចើមផ្លូវ បណ្តាលឲ្យរងបូសធ្ងន់ចំនូន២នាក់ និង២នាក់ទៀតរូមនិងក្មេងតូចរងរបូសស្រាល និងខូចខាតម៉ូតូទាំងសងខាង ក្នុងពេល នោះតែម្តងទៅ។.សមត្ថកិច្ចប៉ូលីសបានប្រាប់ឲ្យដឹងថាម៉ូតូបង្ករហេតុទាំងពីរខាងនេះទី១ម៉ាកដុងដាC125 ពាក់ផ្លាក់លេខព្រះ សីហនុ 1D,4506 បើកបរដោយឈ្មោះម៉ុក នាងភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅក្នុងសង្កាត់ លេខ១ ក្រុងព្រះសីហនុ មានមុខរបរកម្មកររោងចក្រ (របូសធ្ងន់) ។ ម៉ូតូទី២ម៉ាក(អេប្លែត)គ្មានផ្លាកលេខ បើកបរ ដោយ ឈ្មោះមុំ វណ្ណៈ ភេទប្រុសអាយុ២៦ឆ្នាំ(របូសធ្ងន់)មានមុខរបរ បំរើការងារនៅតាម សណ្ឋាគារ មានទី លំនៅ ក្នុងភូមិលេ១សង្កាត់លេខ១ក្រុងព្រះសីហនុ។.បច្ចប្បន្នម៉ូតូជនបង្ករទាំងពីរត្រូវបានប៉ូលិសនាំយកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ គូរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋរស់នៅក្រុង.ខេត្តព្រះសីហនុបច្ចុប្បន្នភាគច្រើនមិនសូវមានការយល់ដឹងនិងមិនមានការគោរពច្បាប់ចរាចរណ៍អ្វីទេហើយគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានជាបន្តបន្ទាប់បង្ករឲ្យមានអ្នករបូសអ្នកស្លាប់ជាហូរហែរ៕20151113_171733_resized 20151113_171724_resized