​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​

0

ខេត្ត​ពោធិ៍សាត់​ ៖ ​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​ថ្មី បានធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង នា​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ពិធី​នេះ​បាន​ប្រារព្វ​ធ្វើ​នៅ​សាលាខេត្ត​<ពោធិ៍សាត់ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរង​ខេត្ត មេបញ្ជាការ កងកំលាំងប្រដាប់អាវុធ ប្រធាន​មន្ទីរ​នានា អភិបាលក្រុង​ស្រុក និង​មេឃុំ​ចៅសង្កាត់​។​ ​

​ឯកឧត្តម ខូ​យ សុខា អភិបាលខេត្ត​ចាស់ ដែល​ត្រូវ​ផ្លាស់ចេញ បាន​ស្វាគមន៍ និង​រាយការណ៍​ជូន​ថា រដ្ឋបាលខេត្ត​ពោធិ៍សាត់ ប្រសូត្រ​ឡើង​ដោយ​ការបោះឆ្នោត​អសកល កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០០៩ ។ បាន​កសាង​ផែនការ​អភិ​វ​ឌ្ព្យ​ន៍​រយះពេល​០៥​ឆ្នាំ (២០១១​ដល់​២០១៥) និង​កម្មវិធី​វិនិយោគ​០៣​ឆ្នាំ រំកិល (២០១១​ដល់​២០១៣) ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ការងារ នៃ​កម្មវិធី​ជាតិ​១០​ឆ្នាំ (២០១០​ដល់​២០១៩) ។

សមិទ្ធិផល​សង្គម​,​ការអនុវត្តន៍​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ,​វា​រី​អគ្គីសនី​០២​កន្លែង នៅ​ស្ទឹង​អា​តៃ ដែលមាន​អានុភាព​១២០​មេ​ហ្កា​វ៉ា​ត់ ,​សំណង់​ធារាសាស្ត្រ​ខ្នាត​ធំ ចំនួន​២៩​កន្លែង​, ខ្នាតតូច​១៥​កន្លែង ដែល​អាច​ស្រោចស្រប​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន​៧០.៥៥៩​ហិកតា និង​ស្រូវប្រាំង​១២.០០០ ហិកតា ។​ ​ ​តាម​ព្រះរាជ​ក្រិ​ត្យ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៤ បាន​ត្រាស់បង្គាប់ ផ្ទេរ​ភារកិច្ច ឯកឧត្តម ខូ​យ សុខា ឋានន្តរ​ស័​ក្កិ ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ពី​អភិបាល​នៃ​អភិបាល ខេត្តពោធិ៍សាត់ ឲ្យ​មក​បំរើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ តែងតាំង​ឯកឧត្តម ម៉ៅ ធនិន ឋានន្តរ​ស័​ក្កិ ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ជា​អភិបាល នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ ។​ ​ ​បន្ទាប់ពី​ប្រគល់​ព្រះរាជ​ក្រិ​ត្យ និង​ត្រា និង​ការប្ដេជ្ញាចិត្ត របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​កោតសរសើរ ចំពោះ​ឯកឧត្តម ខូ​យ សុខា ដែល​បាន​ខិតខំ​ប្រឹងប្រែង ដឹកនាំ​អភិ​វ​ឌ្ព្យ​ន៍​ខេត្តពោធិ៍សាត់ រយះពេល​០៥​ឆ្នាំ បន្ត​ពី​អភិបាលខេត្ត​មុនៗ មានការ​រីកចំរើន​គួរអោយកត់សំគាល់ ។

ឥឡូវនេះ​ឯកឧត្តម ត្រូវបាន​ព្រះមហា​ក្សត ផ្ទេរ​ភារកិច្ច ឲ្យ​ទៅ​បំរើការ​ងារ​នៅ​ទីស្ដីការក្រសួង​មហាផ្ទៃ​វិញ ដើម្បី​បាន​ឈរឈ្មោះ​ជា​បេក្ខជន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាងមុខនេះ ។ ចំពោះ​ឯកឧត្តម ម៉ៅ ធនិន ដែល​បានតែងតាំង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ជំនួស​ឯកឧត្តម ខូ​យ សុខា នាពេលនេះ ក៍​ជាម​ន្ត្រី ដែលមាន​បទពិសោធន៍​ក្នុងការ​ដឹកនាំ គ្រប់គ្រង​រដ្ឋបាលខេត្ត ព្រោះ​មុននេះ លោក​ជា​អភិបាលរង​ខេត្តស្ទឹងត្រែង ។ ​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ផ្ដាំផ្ញើ​ដល់​ឯកឧត្តម អភិបាលខេត្ត​ថ្មី ដឹកនាំ​បន្ត ត្រូវ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យ​បានល្អ​នៅក្នុង​ក្រុមប្រឹក្សា​ខេត្ត គណ​អភិបាលខេត្ត មន្ត្រីរាជការ និង​កងកំលាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដោយ​ឈរលើ​មូលដ្ឋាន នៃ​ការលើក​កំពស់​ប្រសិទ្ធិភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដើម្បី​លើក​កំពស់​ការទទួលខុសត្រូវ និង​ភាពជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ។​ ​ ​គួររំលឹកថា មកដល់ពេលនេះ គិត​ចាប់ពី​ឆ្នាំ​១៩៧៩​មក ក្នុង​រយះពេល​៣៥​ឆ្នាំ ខេត្តពោធិ៍សាត់ បាន​ផ្លាស់ប្ដូរ​គ​ណះ​អភិបាល ដឹកនាំ​គ្រប់គ្រង​ខេត្ត​ចំនួន​០៥​រូប​ហើយ ៕1.2 1 1.1