ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដកហូត​បាន​ថ្នាំញៀន​៥​គ្រាប់​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​នរគ​របាល​ចាប់​ឃាត់ខ្លួន ខ​ណះ​ពេលដែល​ជនសង្ស័យ​កំពុង​ប្រើប្រាស​ថ្នាំញៀន មាន​សភាព​គួរ​ឲ្យ​សង្ស័យ កម្លាំង​នគរបាល​ល្បាត​សង្ស័យ​ក៏បាន​ឃាត់ខ្លួន​នៅ​ចំណុច​ខាងកើត​ភូមិ​ប្រាសាទបី ឃុំ​បេង ចម្ងាយ​១៥០០​ម៉ែត្រ ស្រុកIMG_9311​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​៥​គ្រាប់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​​លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​នគរបាល​ចាប់ខ្លួន​.១​ឈ្មោះ​ជា ប្លោក​ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទបី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ២​ឈ្មោះ​ម៉ុ​ញ ម៉ត់ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ភូមិ ឃុំ​ដូចគ្នា​. លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក បាន​បន្តទៀតថា ពាក់ព័ន្ធ​ករណី ប្រើប្រាស់​គ្រឿងញៀន ក្រោយពី​ការសួរនាំ​រួច កម្លាំង​យើង​បាន ឈានដល់​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ឆប ឆៃ ភេទ​ប្រុស​អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទេព ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ជា​អ្នក​ចែកចាយ នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន​៥​គ្រាប់​។​ករណីនេះ​កម្លាំង​ជំនាញ​យើង បាន​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ច្បាប់​៕IMG_9312 IMG_9310