​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ បើករថយន្ត​បុក​គេ​ហើយ ចុះមក​វាយ​ជនរងគ្រោះ​មួយ​ដៃ​ថែមទៀត​

0

​រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ដឹក​ពង​ទា​ម្នាក់ ត្រូវ​រថយន្ត​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​សែន​សុខ (​ពណ៌​ស​) បើក​បុក ខណៈ​កំពុងតែ​ឆ្លងផ្លូវ បណ្តាលឱ្យ​ដួល​និង​បែក​ពង​ទា​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ មិនតែប៉ុណ្ណោះ​អ្នកបើករថយន្ត​បង្ក​នោះ​ចុះមក​វាយ​ជនរងគ្រោះ​មួយ​ដៃ​ខៀវ​ភ្នែក​ថែមទៀត ហើយក៏​បើករថយន្ត​គេច​បាត់ទៅ បង្កឱ្យមាន​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​ជាខ្លាំង​។​ ​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៨ ឧសភា ២០១៤ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​២០០២ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​ទោះបីជា​បែបណា អ្នកបើកបរ​បង្ក​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ឈ្មោះ សៀក ។

ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ​វ៉ា សុខ​ខឿន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។​ ​ប្រភព​ព័ត​មានបាន​ឱ្យដឹងថា​៖ បន្ទាប់ពី​កើតហេតុ​រួច ប្រជាពលរដ្ឋ​មានការ​អាណិតអាសូរ​ដ​ល់​ជនរងគ្រោះ​បាននាំគ្នា​ជួយ​រើស​ពង​ទា និង​បាន​ជេរ​ថ្កោ​ស​ទោស​ដល់​អ្នកបង្ក​ជាខ្លាំង ៕​5.1 5.2 5.3 5