កម្ម​ការ​នី​រោង​ចក​ហរ​ម្នាក់​ចង់​ចំនេញ​ដាច់​ចំណង​

0

រាជធានី​ភ្នំពេញ​៖ កម្ម​ការ​នី​ម្នាក់​ត្រូវ​ក្រុមចោរ​ប្រើល្បិច​ចាស់​កំ​រឹល​ដោយ​យក​កញ្ចប់​មាស​ក្លែងក្លាយ​មក​ទំលាក់ចោល​អោយ​ជនរងគ្រោះ​ឃើញ​ហើយក៍​នាំគ្នា​គៀប​សី​ុ​យក​របស់របរ​អស់ពី​ខ្លួន​ហើយ​នាំគ្នា​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​7​និង​00​នាទី​ថ្ងៃទី​8 ខែឧសភា ឆ្នាំ​2014 នៅ​ចំណុច​មុខ​ផ្សារ​សាំ​មហា​ន់ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ នារី​រងគ្រោះ​ដែល​ត្រូវ​ក្រុមចោរ​ប្រើល្បិច​ទំលាក់យោង​បោក​យក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន​នោះ​ឈ្មោះ ឈុន សុភា ភេទ​ស្រី អាយុ​27​ឆ្នាំ​មុខរបរ​កម្ម​ការ​នី​រោងចក្រ​លឹម ឡាញ ស្នាក់នៅ​ផ្ទះជួល​ជិត​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បើតាម​ការរៀបរាប់​ពី​កម្ម​ការ​នី​រោងចក្រ​ដែលជា​នារី​រងគ្រោះ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​នាង​បាន​ដើរទៅ​ធ្​ើ​ការ​ដូច​សព្វមួយដង​លុះ​មកដល់​មុខ​ផ្សា​សាំ​មហា​ន់ មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ពីមុខ​គាត់​ហើយ​បាន​ជ្រុស​កញ្ចប់​មួយ​ដែលមាន​រុំ​ក្រណាត់​ពណ៍​ក្រហម​ហើយ​គាត់​ហើយ​គាត់​ក៍បាន​រើស​ស្រែកប្រាប់​ស្ត្រី​រូបនោះ​តែ​ស្ត្រី​រូបនោះ​មិន​បានឮ​ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ស្រាប់តែ​ពេលនោះ​មាន​ស្ត្រី​2​នាក់​បាន​ដើរមក​ជិត​គាត់​ហើយក៍​បាន​ទះ​ស្មា​គាត់​និង​ប​បួស​គាត់​ចែក​របស់​ដែល​រើស​បាន​

នោះ​ពេលដែល​ស្ត្រី​2​នាក់​នោះបាន​ទះ​ស្មា​របស់គាត់​ពេលនោះ​គាត់​ហាក់ដូច​មាន​អារម្មណ៍​ថា មិនសូវ​ដឹងខ្លួន​ហើយក៍​ត្រូវបាន​ស្ត្រី​2​នាក់​នោះ​ហៅ​ម៉ូតូឌុប​ជិះ​នាំ​គាត់​ទៅក្រោយ​មន្ទី​ពេទ្យ​IU ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពេលដែល​គាត់​កំពុងតែ​ជិះ​ម៉ូតូ​ជាមួយ​ស្ត្រី​2​នាក់​នោះបាន​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​ស្ត្រី​ដែលជា​ក្រុម​ជើងល្អ​នោះបាន​បញ្ជារ​អោយ​គាត់​ដោះ​ខ្សែក ចិញ្ចៀន និង​កាបូប​លុយ​របស់គាត់ៗ​ក៍បាន​ធ្វើតាម​ដោយ​មិនដឹង​ខ្លួន​ពេលដែល​ក្រុម​ស្ត្រី​ជើងល្អ​

រូប​នោះបាន​របស់របរ​របស់គាត់​ហើយ​ស្រាប់តែ​ស្ត្រី​ទាំង​2​នាក់​នោះ​បានអោយ​គាត់​ចុះ​ពីលើ​ម៉ូតូ​ដោយ​ទុក​គាត់​ចោល​ក្នុង​ដី​ឡូ​មួយកន្លែង​ហើយ​ពួកគេ​ក៍​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ប្រហែលជា​1​ម៉ោង​ក្រោយមក​គាត់​ហាក់​មាន​អារម្មណ៍​ដឹងខ្លួន​វិញ​ពេលនោះ​ទើប​គាត់​ដឹងថា គាត់​ត្រូវគេ​ដាក់​ថ្នាំ​យក​ទ្រព្យសម្បត្តិ​គាត់​ក៍បាន​ទូរ​សព្ទ​ហៅ​បងប្អូន​របស់គាត់​មក​ដឹក​ត្រឡប់​យកទៅ​ផ្ទះ​វិញ​ហើយ​គាត់​ក៍បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​។

ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ក្រុមចោរ​ប្រើល្បិច​ទំលាក់យោង​ដាក់​ថ្នាំ​យកទៅ​បានសំរេច​នោះ​មាន​ខ្សែក​ផ្លាក់​ទីន​1​ខ្សែ​ទម្ងន់​3​ជី ចិញ្ចៀនមាស​1​វ៉ង​ទម្ងន់​3​ជី លុយ​ដុល្លា​ចំនួន​300​ដុល្លារ​និង កាត​គ្រី​ម៉ូតូ​ចំនួន​1​។ គួរ​បញ្ចា​ក់ថា​៖ បទល្មើស​ជាច្រើន​កំពុងតែ​ចាប់ផ្ដើម​កក្រើក​ឡើង​ជាប​ន្ត​បន្ទាប់​ទៀតហើយ​នៅក្នុង​ទឹកដី​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជាពិសេស​កន្លែង​លេងល្បែង​

ដែល​តំរៀប​គ្នា​ជា​ជួរ​នៅលើ​ផ្លូវ​រថភ្លើង​កំពុងតែ​ផ្កើ​ន​ដល់​សម​ត្ត​កិច្ច​ទៀតផង​គេ​ពុំ​ឃើញ​មាន​សម​ត្ត​កិច្ច​ណា​ចុះទៅ​ប​ង្គ្រា​ប់​ឡើយ​ប្រជា​ពលរ​ដ្ធ​មានការ​ភ័យខ្លាច់​យ៉ាងខ្លាំង​បន្ទាប់ពី​ឃើញ​សង្កាត់​របស់ខ្លួន​កំពុង​តែមាន​បទល្មើស​កើត​ឡើងជា​បន្តបន្ទាប់​ហើយគ្នា​សម​ត្ត​កិច្ច​ណា​ហា​នប​ង្គ្រា​ប់​នោះទេ​៕ ​7.1 7